Connect with us

ព័ត៌មានជាតិ

ត្រីផ្សោត​មួយ​ក្បាល​កន្ទុយ​ជាប់​មង ​មិន​ទាន់​សង្គ្រោះ​បាន​ឡើយ​រហូត​មក​ដល់​ថ្ងៃ​នេះ

បានផុស

នៅ

រហូតមកដល់ថ្ងៃទី ១០ ខែមករាឆ្នាំ ២០២២ ត្រីផ្សោតដែលរស់នៅ ក្នុងអន្លង់ឈើទាល តំបន់ទេសចរណ៍ព្រះរំកិល កន្ទុយវាជាប់មងអស់រយៈពេល ៤ ថ្ងៃមកហើយ ក្រុមអ្នកសង្គ្រោះ មិនទាន់អាចជួយសង្គ្រោះបាននៅឡើយទេ កំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីឆ្មាំទន្លេលោក ដន បាន់ បានឲ្យដឹងថា ត្រីផ្សោតមួយក្បាលនេះ កន្ទុយវាបានជាប់មងតាំងពីថ្ងៃទី ៦ ខែមករា រហូតមកដល់ពេលនេះ ប្រជាសហគមន៍ រួមជាមួយឆ្នាំទន្លេ និងភាគគីឡាវ រួមនិងមន្ត្រីពាក់ព័ន្ធ បានសហការគ្នាចុះរុករក ដែលកន្ទុយរបស់វាជាប់មកបន្លាយវែងដែលវាអាចបង្កឱ្យទាក់ជាប់ឈើ ឬថ្មនៅក្នុងបាតទន្លេប្រឈម នឹងការស្លាប់បើជួយ​សង្គ្រោះមិនបាន។

លោកបានបន្តឲ្យដឹងទៀតថា ប្រសិនមិនអាចសង្គ្រោះ ដោះមងចេញពីកន្ទុយវាបានទេ វាអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារតែវាមិនអាចចាប់ចំណីបាន សម្រាប់ទ្រទ្រង់រាងកាយវាបានយូរប៉ុណ្ណាទៀតនោះទេ។ លោក ផយ វណ្ណាប្រធានសហគមន៍ទេសចរណ៍ព្រះរំកិលក៏បានបញ្ជាក់ឱ្យដឹងដែរថា ចាប់ពីថ្ងៃដែលវាជាប់មង រហូតមកដល់ថ្ងៃនេះក្រុមការងារ បានចុះតាមរុករករហូត ដើម្បីជួយសង្គ្រោះ យើងឃើញវាហែលតែយើងមិនអាចទៅជិតវាបាន ដើម្បីជួយ​សង្គ្រោះដោះមងចេញពីកន្ទុយបាន។

លោកបានបន្តឲ្យដឹងទៀតថានៅថ្ងៃទី ១០ មករានេះ ត្រីផ្សោតមួយក្បាលយើងឃើញវាហែល តែយើងគ្មានវិធីទៅជិតជួយបានវាផ្អើល ប្រជាសហគមន៍រួមជាមួយមន្ត្រីឆ្មាំទន្លេ កំពុងស្វែងរកដំណោះស្រាយ ដើម្បីសង្គ្រោះជីវិតត្រីផ្សោតមួយក្បាលនេះបន្តទៀត ក្រែងអាចជួយសង្គ្រោះរស់រានមានជីវិតវិញ។

លោកស្រីសំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា ៖ករណីនេះ លោកតែងតែបានផ្សព្វផ្សាយ ក៏ដូចជាអប់រំដល់ប្រជានេសាទនៅតំបន់នោះ ឲ្យនាំគ្នាជួយអភិរក្ស និងបញ្ឈប់ការដាក់មង នៅតាមតំបន់ហាមឃាត់ តែនេះដោយ​សារ​តែខាងភាគីឡាវ នៅជិតតំបន់អន្លង់ផ្សោត ចេះតែលួចដាក់មង ដោយមិនគិតពីផលប៉ះពាល់ដល់ត្រីផ្សោតនៅអន្លង់ នៃទឹកដីជាប់គ្នា។

លោកបន្តថា បញ្ហាប្រឈមនេះលោកបានរាយការណ៍ ទៅមន្ត្រីជំនាញថ្នាក់ជាតិ នៃរដ្ឋបាលជលផល និងជូនដំណឹង ទៅផ្នែកអង្គការ WWS ដើម្បីស្វែងរកដំណោះស្រាយ សង្គ្រោះត្រីផ្សោតមួយក្បាលនេះឲ្យរួចផុត ពីបញ្ហាប្រឈម ដែលបច្ចុប្បន្ន កន្ទុយកំពុងជាប់មង ជាក្តីបារម្ភមួយ និងជាគ្រោះថ្នាក់យ៉ាងធំ ដែលធ្វើឱ្យបាត់បង់ ត្រីផ្សោតនៅតំបន់នោះតែម្ដង។

បច្ចុប្បន្នត្រីផ្សោតមួយក្បាលដែលជាប់មងប្រឈម នឹងគ្រោះថ្នាក់ ក្នុងរយៈពេល ៤ ថ្ងៃកន្លងមកនេះ យើងឃើញវាហែលទាំងកន្ទុយជាប់មង តែយើងមិនអាចជួយសង្គ្រោះបានកម្លាំងសហគមន៍ រួមជាមួយឆ្មាំទន្លេ មន្ត្រីពាក់ព័ន្ធ រួមទាំងភាគីឡាវ​ផងនោះ កំពុងតែរកវិធីដើម្បីជួយត្រីផ្សោតមួយក្បាលនេះបន្តទៀត តែមិនដឹងថាអាចជួយ ឲ្យរួចផុតពីគ្រោះថ្នាក់បានឬអត់នោះទេ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

លោក ត្រាំ៖ អាមេរិក និង​ចិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មរួម​គ្នា

ព័ត៌មានជាតិ៧ នាទីutes មុន

អភិបាលខណ្ឌ ៧ មករា ប្រជុំដាក់ផែនការ និងជំរុញមន្ត្រីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បញ្ហាសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

ព័ត៌មានជាតិ៨ នាទីutes មុន

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រេចបានជិត៩៧%ហើយ ខណៈបាំង១សប្ដាហ៍ទៀតនឹងផុតកំណត់  

ព័ត៌មានជាតិ១២ នាទីutes មុន

ប្រជាពលរដ្ឋជាច្រើនក្នុងខេត្តរតនគិរី ទទួលបានការព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក និងភ្នែកដោយឥតគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ចិន​បំបែកកំណត់ត្រាលើការនាំចូលទុរេន ខណៈវៀតណាម ម៉ាឡេស៊ី ថៃ ប្រជែងគ្នាលើការផ្គត់ផ្គង់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម