ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ ប្រកាសជ្រើសរើស អ្នកជំនាញបច្ចេកវិទ្យា ១២៥ នាក់
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសជ្រើសរើសអ្នកជំនាញបច្ចេកវិទ្យាចំនួន ១២៥ នាក់ដើម្បីពង្រឹង និងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈជួនសាធារណជនឱ្យកាន់តែល្អប្រសើរ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះថ្ងៃទី ៩ ខែមករានេះបានឱ្យដឹងថា ការជ្រើសរើសអ្នកជំនាញចំនួន ១២៥ នាក់ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួងនេះ គឺដើម្បីពង្រឹង និងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ក្នុងទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេសដើម្បីធានាឱ្យបានភាពជោគជ័យនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។
បើតាមក្រសួង អ្នកជំនាញចំនួន ១២៥ នាក់នោះរួមមាន៖
– អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud Technology) ចំនួន ១៥នាក់
– អ្នកជំនាញមជ្ឈមណ្ឌលទិន្នន័យ (Data Center) ចំនួន ១៥នាក់
– អ្នកជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ចំនួន ១៥នាក់
– អ្នកជំនាញអភិវឌ្ឍសុសវែ (Software Development) ចំនួន ១៥នាក់
– អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) ចំនួន ១៥នាក់
– អ្នកជំនាញសន្តិសុខសាយប័រ (Cybersecunty) ចំនួន ១៥នាក់
– អ្នកជំនាញបច្ចេកវិទ្យាប្លុកផេន (Blockchain Technology)ចំនួន ១៥នាក់
– អ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍(Telecommunications Infrastructure) ចំនួន ២០នាក់។
ក្រសួងបានបន្តថា ចំពោះលក្ខខណ្ឌដែលត្រូវជ្រើសរើស បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ស្របតាមជំនាញជ្រើសរើស។ មានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត ទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម និងគុណវុឌ្ឍិផ្សេងទៀតតាមជំនាញនីមួយៗ ដែលភ្ជាប់មកជាមួយសេចក្តីជូនដំណឹងនេះ។
រីឯប្រាក់បៀវត្យ និងប្រាក់ឧបត្ថម្ភប្រចាំខែ ស្របតាមមុខតំណែង សមត្ថភាព បទពិសោធ ទទួលបានចំណេះដឹង និងជំនាញឯកទេសវិជ្ជាជីវៈបន្ថែមតាមរយៈការបណ្តុះបណ្តាល ការអនុវត្តការងារ និងគុណវុឌ្ឍិរបស់បេក្ខជនជាក្រុម និងការបង្ហាញភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ និងឱកាសក្លាយជាមន្ត្រីរាជការដោយផ្អែកលើសមត្ថភាព និងសមិទ្ធកម្មការងារ។
ចំណែក កាលបរិច្ឆេទទទួលពាក្យ និងនីតិវិធីនៃការ ជ្រើសរើសបេក្ខជនទាំងពីរភេទត្រូវបំពេញពាក្យស្នើសុំតាមអាសយដ្ឋាន www.mptc.gov.kh/careers ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១៧:០០ នាទី។ បេក្ខជនត្រូវប្រឡងប្រជែងតាមរយៈវិញ្ញាសាសរសេរ ឬអនុវត្តកិច្ចការ ICT (ICT Assignment)។ បេក្ខជនដែលទទួលបានលទ្ធផលជាប់លើវិញ្ញាសាសរសេរ ត្រូវមកធ្វើបទបង្ហាញ ឬ មកសម្ភាសន៍ ដោយគណៈកម្មការរៀបចំការប្រឡងជ្រើសរើសអ្នកជំនាញ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាល នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈលេខទូរសព្ទ ០៩៦ ៧០០ ៦៦៦៦, ០១២ ៩២៥ ៩៣៥ និង ០៩២ ៨៨៦ ២៤២៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?