ព័ត៌មានជាតិ
ក្រុមហ៊ុន Grab ធ្វើទំនើបកម្មលើមុខងារសុវត្ថិភាព ដើម្បីជាអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់កម្មវិធីហ្គ្រេប និងដៃគូបើកបរ
Grab កំពុងធ្វើឲ្យប្រសើរឡើងនូវមុខងារ សុវត្ថិភាពលើកម្មវិធីទូរស័ព្ទដៃរបស់ខ្លួន ដើម្បីពង្រឹងសុវត្ថិភាពបន្ថែម សម្រាប់អ្នកដំណើរនិងដៃគូ បើកបរទាំងអស់នៅកម្ពុជា។
ចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះទៅ អ្នកប្រើប្រាស់កម្មវិធី Grab ទាំងអស់នឹង ត្រូវបានស្នើឲ្យផ្ទៀងផ្ទាត់ អត្តសញ្ញាណតាមរយៈការថតរូបសែលហ្វី ‘Selfie’ ដោយប្រើប្រាស់កម្មវិធី Grab នៅលើទូរស័ព្ទដៃ ឬការបញ្ចូលលេខគណនីប័ណ្ណឥណទាន ឬ ឥណពន្ធរបស់ពួកគេ (Credit ឬ Debit Card) ជាការស្រេច។ គួរបញ្ជាក់ផងដែលថា សម្រាប់អ្នកប្រើប្រាស់Grab ដែលបានភ្ជាប់ប័ណ្ណឥណទាន ឬ ប័ណ្ណឥណពន្ធធនាគារ ជាវិធីបង់ប្រាក់ នៅពេលកក់ដំណើរឬការដឹកជញ្ជូន នឹងមិនតម្រូវឱ្យធ្វើការផ្ទៀងផ្ទាត់ម្តងទៀតនោះទេ។ ដោយឡែក គោលបំណងនៃការដាក់ដំណើរការនូវមុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណនេះ គឺដើម្បីជួយរក្សាសុវត្ថិភាព ជូនអ្នកដំណើរ និងដៃគូបើកបរ Grab នៅពេលមានប្រតិបត្តិការជាមួយGrab។
ការតម្រូវឲ្យផ្ទៀងផ្ទាត់ថ្មីនេះ នឹងត្រូវបានណែនាំជាជំហានៗទៅកាន់អ្នកប្រើប្រាស់ទាំងអស់ ចាប់ពីថ្ងៃទី ១០ ខែមករា រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២។ សម្រាប់អ្នកប្រើប្រាស់កម្មវិធី Grab ដែលមានគណនីស្រាប់ នឹងត្រូវបានស្នើសុំឱ្យផ្ទៀងផ្ទាត់អត្តសញ្ញាណ នៅពេលដែលពួកគេធ្វើការ កក់ការជិះលើកដំបូង បន្ទាប់ពីថ្ងៃទី ១០ ខែមករា។ សម្រាប់អ្នកមិនទាន់មានគណនីត្រូវតម្រូវឲ្យ ផ្ទៀងផ្ទាត់អត្តសញ្ញាណ នៅពេលពេលដែលបង្កើតគណនី Grab តែម្តង។ បញ្ជាក់ការផ្ទៀងផ្ទាត់នេះធ្វើឡើងតែម្ដងប៉ុណ្ណោះ សម្រាប់អ្នកដែលមានគណនីមួយ ហើយការពង្រឹងមុខងារសុវត្ថិភាពថ្មីនេះ ក៏នឹងត្រូវអនុវត្តចំពោះដៃគូបើកបរ Grab ផងដែរ។
លោក Corentin Rouxel នាយកគ្រប់គ្រងប្រចាំកម្ពុជា បានឲ្យដឹងថា “សុវត្ថិភាព និងសន្តិសុខ គឺតែងតែជាអាទិភាពរបស់ក្រុមហ៊ុន Grab។ តាមរយៈការធ្វើបច្ចុប្បន្នភាពនិងពង្រឹងពិធីការសុវត្ថិភាព នេះ យើងសង្ឃឹមថានឹងអាចធានាដល់អ្នកប្រើប្រាស់របស់យើង ក៏ដូចជាដៃគូបើកបរ និងដៃគូដឹកជញ្ជូន ថាសុវត្ថិភាព និងសន្តិសុខរបស់ពួកគេ គឺជាកង្វល់ដ៏ចម្បងរបស់យើង។ ក្នុងយុគសម័យបច្ចេកវិទ្យា «សម្គាល់មុខ» កំពុងក្លាយជាបទដ្ឋានធម្មតា ក្រុមហ៊ុន Grab ក៏នៅតែកំពុងអនុវត្តស្តង់ដារសន្តិសុខ និងសុវត្ថិភាពសំខាន់ៗផ្សេងទៀតសម្រាប់កម្មវិធីរបស់យើងផងដែរ”។
កន្លងមក Grab ក៏បានដាក់ចេញនូវមុខងារសុវត្ថិភាពជាច្រើនដែលវា គឺជាផ្នែកមួយនៃការបន្តប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនចំពោះសុវត្ថិភាពអ្នកប្រើប្រាស់ ក៏ដូចជាសុវត្ថិភាព ដៃគូបើកបរ និងដៃគូដឹកជញ្ជូនផងដែរ។ មុខងារសុវត្ថិភាពទាំងនោះមានដូចជា «មុខងារចែករំលែក ការជិះរបស់ខ្ញុំ» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកព័ត៌មានលម្អិតនៃការធ្វើដំណើររបស់ ពួកគេជាមួយមនុស្សជាទីស្រលាញ់ ការផ្តល់ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន ប៊ូតុងជំនួយផ្នែក សង្គ្រោះបន្ទាន់ និងមុខងារត្រួតពិនិត្យការធ្វើដំណើរ ដើម្បីបង្កើនសុវត្ថិភាពទាំងដៃគូបើកបរ និងអ្នកប្រើប្រាស់ ហើយនិងការពារពួកគេពីឧប្បត្តិហេតុណាមួយ។
គួរបញ្ជាក់ឡើងវិញផងដែរថា Grab បានឈានជើងចូលក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ ២០១៧ មក ក្រុមហ៊ុនបានចាប់ផ្តើមគម្រោងជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ជូនសេវាដឹក អ្នកដំណើរ និងដឹកជញ្ជូនតាមតម្រូវការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងគួរឱ្យទុកចិត្តខ្ពស់ សម្រាប់សាធារណជន ខណៈពេលបង្កើតឱកាសរកប្រាក់ចំណូលកាន់តែប្រសើរសម្រាប់ដៃគូបើកបរ និងដៃគូដឹកជញ្ជូនរបស់ក្រុមហ៊ុន Grab។ ការផ្លាស់ប្តូរថ្មីនេះ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់ក្រុមហ៊ុន Grab ក្នុងការធ្វើទំនើបកម្ម និងលើកកម្ពស់សេវាកម្មរបស់ក្រុមហ៊ុនសម្រាប់សាធារណជន និងដៃគូនានា៕





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ