ព័ត៌មានជាតិ
សាយ សំអាល់ ៖ អប់រំជាឈ្នាន់យុទ្ធសាស្ត្រក្នុងការកសាងធនធានមនុស្សនិងរំលេចនូវទេពកោសល្យ
ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ នៅវិទ្យាល័យហ៊ុន សែន វាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ថាអប់រំជាឈ្នាន់យុទ្ធសាស្ត្រក្នុងការកសាងធនធានមនុស្សនិងរំលេចនូវទេពកោសល្យ របស់បុគ្គលម្នាក់ៗ ដែលអាចចូលរួមកសាងសេដ្ឋកិច្ច និងធានាការទាញប្រយោជន៍ពីការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ។

តាមរយៈនេះ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងពីការគាំទ្ររបស់ររាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដែលជាសក្តានុពលយ៉ាងសំខាន់របស់ប្រទេសកម្ពុជា និងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យស្ថាប័នមន្ទីរ អង្គភាព អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប យកចិត្តទុកដាក់ និងចូលរួមគាំទ្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ដូចជាការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរូបវន្ត កន្លែងលែងកីឡា ការថែរក្សាអនាម័យ និងបរិស្ថាន និងការគាំទ្រផ្សេងទៀត តាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមពីដៃគូ ដើម្បីអភិវឌ្ឍន៍សាលារៀន និងបង្កើនធនធានមនុស្សឆ្ពោះទៅកាន់អនាគត។ ជាពិសេសដំណើរការបង្រៀន និងរៀន មានភាពទន់ភ្លន់ អាស្រ័យទៅតាមទីតាំងភូមិសាស្ត្រ និងស្ថានភាពអប់រំ ឆ្លើយតបទៅនឹងទីផ្សារការងារ ដោយអនុវត្តវិធីសាស្ត្ររៀន និងបង្រៀន តាមបែបបច្ចេកវិទ្យាទំនើប។

សូមបញ្ជាក់ថា ឯកឧត្តម សាយ សំអាល់ បានអញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅខេត្តព្រះសីហនុ រួមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ តំណាងរាស្ត្រ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ បុគ្គលិកអប់រំ និងសិស្សានុសិស្សប្រមាណជាច្រើននាក់ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានអញ្ជើញផ្តល់ឧបករណ៍គ្រប់គ្រងអនាម័យ ដែលផ្តល់ជូនដោយមូលនិធិព្រីនស៍ និងអង្គការផ្លែនអន្តរជាតិ ព្រមទាំងផ្តល់ជូនថវិកា និងសម្ភារៈសិក្សាដល់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស និងមាតាបិតាសិស្សដែលបានចូលរួមផងដែរ៕









-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ