Connect with us

ព័ត៌មានជាតិ

នាយ​ឧត្ដមសេនីយ៍ សៅ សុខា៖​ជនល្មើស​ធនធាន​ធម្មជាតិ នឹង​ត្រូវ​ចារ​ឈ្មោះ ឧក្រិដ្ឋជន​ព្រៃឈើ

បានផុស

នៅ

នាយ​ឧត្តមសេនីយ៍ សៅ សុខា ​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ បាន​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត និង​ធ្វើការ​ត្រួតពិនិត្យ​ក្រុមហ៊ុន តំបន់ព្រៃឈើ នៅមូលដ្ឋានរបស់ខ្លួន​ជាប់ជាប្រចាំ ដើម្បីថែរក្សាធនធានធម្មជាតិ​របស់​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំ នា​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយ​ឧត្ដមសេនីយ៍​ សៅ សុខា បានលើករបៀបវរៈនៃកិច្ចប្រជុំ ចំនួន​៤ ជាអាទិ៍ ១.ឆ្លងរបាយការណ៍ វឌ្ឍនភាព​និងបញ្ហាប្រឈមក្នុងចន្លោះពេលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ រហូតដល់ខែវិច្ឆិកា ឆ្នា២០២០ ២.ត្រួតពិ​និត្យ​ការអនុវត្ត ស.ជ.ណ របស់រាជរដ្ឋាភិបាល លប់ L.PនិងP.C និងជំនួសវិញដោយ L.P និង P.C ថ្មី ដើម្បី​បង្កើននូវ​​ប្រសិទ្ធិភាព​ការងារ​គ្រប់គ្រងទៅលើលិខិតស្នាម​ដើម្បីជៀសវាងការ​ក្លែង​បន្លំ​លិខិត​ស្នាម​មិន​ត្រឹមត្រូវដោយជនខិលខូច ដើម្បីដឹកជញ្ជូន ឬធ្វើអាជីវកម្មព្រៃឈើបំពានច្បាប់ និង ស.ជ.ណ ឲ្យរៀបចំ​ច្រក​ចេញចូលតែមួយ ​សម្រាប់​រាជធានី ខេត្ត ទាំង២៥ ការ​ធ្វើ​ចរាចរ​ឈើ​បម្រើ​សេចក្ដី​ត្រូវការ ប្រើប្រាស់របស់​ប្រជាពលរដ្ឋនៅក្នុងប្រទេស ៣.ពាក់ព័ន្ធលើការប្រមូល​ភស្តុតាង​ ដែល​បាន​មកពីប្រតិបត្តិការរបស់​គណៈ​កម្មការ​ជាតិ យកមកប្រមូលផ្តុំ ដើម្បីរក្សាទុកជាភស្តុតាង សម្រាប់តុលាការ និងជាភស្តុតាង បង្ហាញជូន​សាធារណជន ឲ្យបានឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ គឺមិនមែនតែពាក្យសំដីទេ តែមានទង្វើជាក់ស្តែង និងទី៤.ការចារឈ្មោះ​ឧក្រិដ្ឋ​ជនព្រៃឈើ ក្រោយពីតុលាការរកឃើញថា ឧក្រិដ្ឋជន ជនល្មើសបានប្រព្រឹត្តសកម្មភាព​បំផ្លិចបំផ្លាញ​ធន​ធានធម្មជាតិ។

នាយ​ឧត្ដមសេនីយ៍​ សៅ សុខា បានស្នើដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំង​អស់ឲ្យអនុវត្តតាមពាក្យស្លោក ប្រទេស​ជាតិ ត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។

លោក​ឧត្ដមសេនីយ៍​ត្រី អេង ហ៊ី ​​ប្រធានក្រុមលេខាធិការ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្រ្កាបបទ​ល្មើស​ធនធានធានធម្មជាតិ បានថ្លែងថា ចាប់ពីក្នុងខែធ្នូ ឆ្នាំ២០១៩ មកដល់ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាល​ព្រៃឈើ ទប់ស្កាត់ និងបង្រ្កាបបាន ១៩២០ ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ៦៣នាក់ និងដកហូត​វត្ថុតាងផល អនុផលព្រៃឈើ មធ្យោបាយ ឧបករណ៍ សម្ភារមួយចំនួន និងកម្លាំងក្រុមការងារទប់ស្កាត់និង​បង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើប្រតិបត្តិការតាមបណ្តាខេត្ត សហការនិងម្ចាស់ការបង្រ្កាប បាន ១៣៩២លើក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៦៥នាក់ វត្ថុតាងប្រគល់អោយរដ្ឋបាលព្រៃឈើ​ និងបរិ​ស្ថាន​ រក្សាទុក៕



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម