ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជំរុញឲ្យពលរដ្ឋលោកគ្រូ-អ្នកគ្រូ ត្រូវទទួលវ៉ាក់សាំងជំរុញ បន្ថែមទៀត
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការជំរុញដល់លោកគ្រូ-អ្នកគ្រូ សិស្សានុ-សិស្សទាំងអស់ក្នុងវិទ្យាល័យជាច ត្រូវនាំគ្នាទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង តាមការកំណត់របស់ក្រសួងសុខាភិបាល និងគណៈគ្រប់គ្រងគ្រឹះស្ថាន មធ្យមសិក្សា បឋមសិក្សា មត្តេយ្យសិក្សា ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ អនុវត្តយ៉ាងហ្មត់ចត់នូវ «គោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) ក្នុងបរិបទកូវីដ-១៩»។
លោករដ្ឋមន្ត្រី វង សូត ថ្លែងបែបនេះនាថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ ខណៈអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីចាត់ការថ្មី ព្រមទាំងសមិទ្ធិផលនានា ចំណាយថវិកាជិត ៣០ម៉ឺនដុល្លារ ក្នុងវិទ្យាល័យជាច និងបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ នៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
សូមបញ្ចាក់ថា អគារទីចាត់ការថ្មី ព្រមទាំងសមិទ្ធិផលនានា ក្នុងវិទ្យាល័យជាច គឺជាអំណោយដ៏ថ្លៃថ្លា លោក វង សូត និងលោកភរិយា ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាឱកាសនេះ ស្របតាមសំណើររបស់លោកគ្រូ-អ្នកគ្រូ និងសិស្សា-នុសិស្ស។
លោក វង សូត បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាព ទើបមានអគារល្អស្អាត ក៏ដូចសមិទ្ធិផលនានាជាច្រើនទៀតពេលនេះ និងបរិបទបើកបវេសនកាលសិក្សាថ្មីនេះ ដែលជំរុញដល់សិស្សានុ-សិស្សទាំងអស់ ត្រូវបន្តអនុវត្តន៍នូវការការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
លោករដ្ឋមន្រ្តី បានថ្លែងទៅកាន់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ក្នុងវិទ្យាល័យជាចនេះ ត្រូវនាំគ្នាទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមការកំណត់របស់ក្រសួងសុខាភិបាល និងគណៈគ្រប់គ្រងគ្រឹះស្ថាន មធ្យមសិក្សា បឋមសិក្សា មត្តេយ្យសិក្សា ត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តយ៉ាងហ្មត់ចត់នូវ «គោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) ក្នុងបរិបទកូវីដ-១៩»។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍រីកចំរើនដូចសព្វ ទាំងអគាសិក្សា និងហេដ្ឋារចនាសម្ពន្ធ៍ជាច្រើន ហើយលោកបានស្នើដល់គ្រប់សាលារៀនទាំងអស់ ត្រូវគោរពទៅតាមស្តង់ដារអនាម័យ រក្សាគម្លាតបុគ្គល និងតាមការណែនាំ របស់ក្រសួងសុខាភិបាល។
លោក វង សូត បានជំរុញដល់សិស្សានុ-សិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្នុងបវេសនកាលថ្មីនេះ ពោលធ្វើយ៉ាងណា ក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ នៅក្នុងសង្គមជាតិ ខណៈប្រទេសជាតិយើងមានមោនទភាព មិនថាទីក្រុង ឬជនបទ មានអគាសិក្សាថ្មីៗ និងល្អស្អាត។
ឆ្លៀតឱកាសនោះដែរ ក្នុងនោះលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក៏បានអញ្ជើញសម្ពោធអគាទីចាត់ការមួយខ្នង ក្នុងមានសាលប្រជុំមួយបន្ទប់ បណ្ណាល័យមួយបន្ទប់ បន្ទប់កុំព្យួទ័រមួយ និងបន្ទប់នាយក រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក្នុងវិទ្យាល័យជាចនេះ ដោយត្រូវចំណាយថវិកាអស់ប្រមាណជិត ៣០ម៉ឺនដុល្លារ និងដោយឡែកលោករដ្ឋមន្ត្រី និងភរិយាបានឧបត្ថម្ភថវិកា សម្ភារៈសិក្សាដល់សិស្សានុ-សិស្ស ដែលជាប់ចំណាត់លេខ ១ដល់លេខ ៥ផងដែរ៕
អត្ថបទ៖ វិមាន
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង