ព័ត៌មានជាតិ
សម្តេច សាយ ឈុំ មានកូនប្រុសស្រីពីរនាក់ មានម្នាក់ជារដ្ឋមន្រ្តីក្រសួងបរិស្ថាន
សម្តេចវិបុលសេនាភក្តីសាយ ឈុំ ជាមន្រ្តីជាន់ខ្ពស់ដែលកំពុងកាន់តួនាទីជាប្រធានព្រឹទ្ធសភា។ លោកក៏ជាឥស្សរជនកំពូលក្នុងជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមចលនាតស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍។
មន្រ្តីជាន់ខ្ពស់រូបនេះមានកូនប្រុសស្រីចំនួនពីរនាក់។ កូនប្រុសរបស់សម្តេចគឺលោក សាយ សំអាល់ ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ចំណែកកូនស្រីច្បងប្រភពមិនបានបញ្ជាក់តួនាទី ឬកំពុងប្រកបការងារអ្វីនោះទេ។
លោកសាយ សំអាល់ ដែលជាកូនពៅរបស់សម្តេចវិបុលសេនាភក្តី ជារដ្ឋមន្រ្តីវ័យក្មេងបំផុតក្នុងពេលចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរដ្ឋាភិបាលអណ្ណតិទី ៥។ លោកទទួលមុខតំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងវ័យ ៣៣ ឆ្នាំ (២០១៣) ជំនួសតំណែងលោកបណ្ឌិត ម៉ុក ម៉ារ៉េត អតីតរដ្ឋមន្ដ្រីចាស់។
មន្រ្តីវ័យក្មេងរូបនេះជាបញ្ញវន្ត ដែលទទួលបានការបណ្ដុះបណ្ដាលពីប្រទេសលោកខាងលិចផ្នែកជំនាញជីវសាស្ត្រពីប្រទេសអូស្ត្រាលី។ លោកសាយ សំអាល់ បានរៀបអាពាហ៍ពិពាហ៍ និងមានកូន០៣នាក់ជាចំណងដៃ។
និយាយពីសមិទ្ធផលការងារ លោកសាយ សំអាល់ បានធ្វើទំនើបកម្មនៅក្នុងក្រសួងលើការកែទម្រង់ និងការរៀបចំដំឡើងប្រាក់ខែដល់ឧទ្យានុរក្ស។ សមិទ្ធផលដ៏លេចធ្លោកគឺអាគារទីស្តីការក្រសួងថ្មីបានលេចរូបរាងឡើងក្នុងអណ្ណត្តិរដ្ឋមន្រ្តីវ័យក្មេងរូបនេះ។
លើកិច្ចការការពារបរិស្ថានវិញ ក្រោមការដឹកនាំលោកសាយ សំអាល់ បានដកហូតដីសម្បទានសេដ្ឋកិច្ចមិនក្រោម ២៧ ក្រុមហ៊ុន ដែលបានប៉ះពាល់ដល់ប្រជាពលរដ្ឋយកមកគ្រប់គ្រងវិញ។
លោកសាយ សំអាល់ ក៏ជាអ្នកស្នើសុំឲ្យមានការបែងចែកការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចច្បាស់លាស់ជាមួយក្រសួងកសិកម្ម។ ក្រសូងបរិស្ថានបានផ្ទេរគម្រោងដីសម្បទានសេដ្ឋកិច្ចចំនួន៧៣កន្លែង និងតំបន់អភិរក្សព្រៃឈើ១៨កន្លែងទៅកាន់ក្រសួងកសិកម្ម។ គិតមកពេលនេះ ក្រសួងបរិស្ថានកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន៤៥កន្លែងស្មើជិត៦លានហិកតា និងរបៀងអភិរក្សជីវៈចម្រុះ១,៤លានហិកតាទៀត។
លោកគឺជារដ្ឋមន្ត្រីដែលលេចធ្លោនិងវ័យក្មេងជាងគេនៅក្នុងចំណោមរដ្ឋមន្ត្រីទាំងអស់ ហើយក៏ធ្លាប់ទទួលបានការកោតសរសើរដោយផ្ទាល់មាត់ជាសាធារណៈពីប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?