ព័ត៌មានជាតិ
សន្ទុះសេដ្ឋកិច្ចនាំឲ្យកម្ពុជា មានគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងជាង ២៣០០អគារ
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន ២ ៣៩២អគារ ក្នុងនោះអគារខ្ពស់ៗ ចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួន ១ ៣២៤ អគារ អគារចាប់ពី ១០ជាន់ទៅ១៩ជាន់ មានចំនួន ៦៧៥អគារ អគារចាប់ពី ២០ជាន់ទៅ ២៩ជាន់ មានចំនួន ២២០អគារ អគារ ចាប់ពី ៣០ជាន់ទៅ៣៩ជាន់ មានចំនួន ១២៣អគារអគារចាប់ពី៤០ជាន់ឡើង មានចំនួន ៥០អគារ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/25358495_1880991075564832_5670526785031115431_o-1024x768.jpg)
ដោយឡែក នៅឆ្នាំ២០២១ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅក្នុងប្រទេសកម្ពុជា កើនឡើងចំនួន២១២អគារ ក្នុងនោះ អគារពី ៥ជាន់ទៅ៩ជាន់ មានចំនួន ១៤៨អគារ ពី១០ជាន់ទៅ១៩ជាន់ មានចំនួន៥០អគារ ពី២០ជាន់ទៅ២៩ជាន់ មានចំនួន ១៣អគារ ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន១អគារ។
របាយការណ៍ដដែលបានបង្ហាញថា សំណង់សណ្ឋាគារមានចំនួន ១៦គម្រោង សំណង់អគារពាណិជ្ជកម្មមានចំនួន ៣០០គម្រោង សំណង់អគាររោងចក្រមានចំនួន ៩០គម្រោង និងសំណង់អគារពហុមុខងារមានចំនួ ន២៦គម្រោង។
លើសពីនេះទៀត គម្រោងសំណង់លំនៅដ្ឋាន សរុបមានចំនួន៣ ៧២០គម្រោង ក្នុងនោះ បុរីលំនៅដ្ឋាន និងបណ្ដុំលំនៅដ្ឋាន មានលក្ខណៈបុរីមានចំនួន ៨១គម្រោង ស្មើនឹង២៧២៧១ខ្នង អគារផ្ទះល្វែងមានចំនួន ៣១ ៩៨៥ល្វែង/ ខ្នង និងអគារស្នាក់នៅរួមមានចំនួន៨៤គម្រោង។ ចំណែកគម្រោងប្រើលំនៅដ្ឋាន និងបណ្តុំលំនៅដ្ឋាន មានលក្ខណៈបុរីមានចំនួន ៤៧៤គម្រោង ៣សំណង់ អគារសណ្ឋាគារមានចំនួន១០៥៣គម្រោង ៨សំណង់អគារពាណិជ្ជកម្មមានចំនួន២ ៩៥១គម្រោង សំណង់អគាររោងចក្រមានចំនួន១០ ៥១២គម្រោង និងសំណង់អគារពហុមុខងារមានចំនួន ៣២៣គម្រោង៕ ដោយ៖ ទួន សុផល
![](https://www.kampucheathmey.com/wp-content/uploads/2022/01/high-buildings-hp.2e16d0ba.fill-960x540-1.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/sino-plaza-3-4-18.2e16d0ba.fill-960x540-1.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?