ព័ត៌មានជាតិ
មានអ្នកមានលុយចាក់ដីលុបមាត់បឹងទំនប់វ៉ារីអគ្គីសនីអូរជុំ យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន
ខេត្តរតនគិរី៖ បឹងទំនប់វ៉ារីអគ្គីសនីអូរជុំទី១ ស្ថិតនៅក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ត្រូវបានអ្នកមានលុយ មានអំណាច ឈូសឆាយលុបយកដីមាត់បឹងធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន អត់មានការរំខានដល់អាជ្ញាធរស្រុក។

ប្រជាពលរដ្ឋរស់នៅក្បែរនោះ សុំមិនបញ្ចេញឈ្មោះ បានលួចខ្សឹបប្រាប់ថា ទីតាំងដីដែលបានឈូសឆាយចាក់លុបនេះ ត្រូវបានអ្នកមានលុយ មានអំណាច យកគ្រឿងចក្រមកឈូសឆាយចាក់លុបរំលោភបំពានយកធ្វើជាកម្មសិទ្ធិឯកជន យ៉ាងអនាធិបតេយ្យ ប្រហែលជាមានការគប់គិតគ្នាជាប្រព័ន្ធ ទើបគ្មានការទប់ស្កាត់ ឬបង្ក្រាប ពីសំណាក់អាជ្ញាធរស្រុក និងមន្ត្រីជំនាញ។
ប្រភពដដែលបានបញ្ជាក់ថា ដីជុំវិញមាត់បឹងទំនប់វ៉ារីអគ្គីសនីអូរជុំទី១ មានហាងឆេងណាស់ ហើយបច្ចុប្បន្នមានបុគ្គលអ្នកមានលុយ មានអំណាច ប្រមូលទិញយកធ្វើជាកម្មសិទ្ធយ៉ាងស្ងៀមស្ងាត់បំផុត។

ប្រភពបញ្ជាក់ទៀតថា បឹងទំនប់វ៉ារីអគ្គីសនីអូរជុំទី១ នេះមានសោភ័ណភាពទេសភាពស្រស់បំព្រង ប្រសិនបើអាជ្ញាធរកែលម្អ ឱ្យបឹងទំនប់នេះក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនា កម្សាន្ត ប្រាកដជាចំណេញដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ចៀសជាងឱ្យធ្លាក់ទៅលើដៃបុគ្គលឯកជនមួយក្តាប់តូច។
ទាក់ទិននឹងការឈូសឆាយដីលុបបឹងនេះ លោក ធូ ឃឿ អភិបាលស្រុកអូរជុំ បានឱ្យអ្នកព័ត៌មានដឹងតាមប្រព័ន្ធទូរសព្ទថា លោកបានដឹងពីសកម្មភាពឈូសឆាយលុបនេះដែរ ប៉ុន្តែចំណុចទីតាំងដែលបានឈូសឆាយលុបនោះគឺជាដីដែលម្ចាស់គេមានប្លង់រឹងត្រឹមត្រូវតាំងពីឆ្នាំ ១៩៩៣ មកម្លេះ។

ប៉ុន្តែមន្រ្តីភូមិបាលស្រុកអូរជុំ បានអះអាងថា ប្លង់ចាស់នោះត្រូវបាននិរាករណ៍ចោលអស់ហើយ ពោលគឺទីតាំងដីដែលបានឈូសឆាយលុបនេះ មិនមានប្លងរឹងនោះទេ ពីព្រោះខាងមន្រ្តីជំនាញមិនបានវាស់វែងចុះបញ្ជីជាលក្ខណៈប្រព័ន្ធនោះទេ ដោយសារទីតាំងដីនេះ ជាដីរបស់រដ្ឋ ហើយក៏ជាដីមានទំនាស់គ្នា៕
អត្ថបទ៖ វុទ្ធឦសាន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់