ព័ត៌មានជាតិ
សម្តេចតេជោជួបសន្ទនា ជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកល ជុំវិញការរៀបចំ កិច្ចប្រជុំកំពូលពិភពលោកនាខែក្រោយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២នេះ បានអញ្ជើញសន្ទនាតាមប្រព័ន្ធវីដេអូអនឡាញ ជាមួយលោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល។

ការពិភាក្សាព្រឹកនេះ សំដៅរៀបចំកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ ២០២២ ស្ដីពីសន្ដិភាព នៅឧបទ្វីបកូរ៉េ ដោយសារសម្ដេចនាយករដ្ឋមន្ត្រី ជាសហប្រធាន នៃគណៈកម្មការរៀបចំ នៃកិច្ចប្រជុំកំពូលនេះ។
លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល បានរាយការអំពីការត្រៀមលក្ខណៈ និងសុំយោបល់ អនុសាសន៍មួយចំនួនពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី លោកថា នៅពេលនេះ អ្វីៗបានត្រៀមគ្រប់លក្ខណៈហើយ ដែលមានការចូលរួមពីអតីតថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំកំពុងកាន់អំណាចនៅឧបទ្វីកូរ៉េ និងជុំវិញពិភពលោក ព្រមទាំងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយជាង ៣៥០០ ជាច្រើនផងដែរ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន បានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលនេះ មានការចូលពីបណ្ដាប្រទេស ចំនួន ១៥៧ ដែលមានស្ថានទូតប្រចាំនៅប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងផងដែរ។
លោកបណ្ឌិត យុន យ៉ុងហូ ក៏បានរាយការអំពីការត្រៀមមេដាយសន្ដិភាព ព្រមទាំងអញ្ជើញសម្ដេចនាយករដ្ឋមន្ត្រីចូលរួមដោយផ្ទាល់ដែលរៀបចំឡើងនៅថ្ងៃទី ១២-១៣ ខែកុម្ភៈខាងមុខនេះ ខណៈសម្ដេចក៏បានឯកភាពទទួលនូវការអញ្ជើញនេះ។

លោកបណ្ឌិត យុន យ៉ុងហូ ក៏បានរាយការណ៍ជូនសម្ដេចតេជោដែរថា មនុស្សសំខាន់ៗ (VIP) ប្រមាណ ២០ ម៉ឺននាក់ នឹងចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញផងដែរ ហើយថា អង្គការ UPF ក៏បានអបអរសាទរសម្ដេចនាយករដ្ឋមន្ត្រី ដែលចូលកាន់ជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២ នេះ ហើយក៏ស្វាគមនិងអបអរសាទរចំពោះ ទស្សនកិច្ចការងារ ទៅប្រទេសមីយ៉ានម៉ា ដែលអង្គការនេះ ចាត់ទុកថាជាទស្សនកិច្ចសន្តិភាព ព្រមទាំងស្វាគមនូវសមិទ្ធផលជោគជ័យ ទាំង ៣ ចំណុច ជាពិសេសការជំរុញឱ្យមានបទឈប់បាញ់ រហូតដល់ចុងឆ្នាំ ២០២២ ព្រមទាំងគាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានដើម្បីមានលទ្ធភាពក្នុងការជួបជាមួយភាគីពាក់ព័ន្ធ នៅប្រទេសមីយ៉ាន់ម៉ា និងការផ្ដល់ជំនួយមនុស្សធម៌។


អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង