Connect with us

ព័ត៌មានជាតិ

ខេត្តកណ្ដាល​ឈាន​បញ្ចប់​បន្ទោរ​បង់​ពាសវាលពាសកាល​ត្រឹម​ខែ​កុម្ភៈនេះ

បានផុស

នៅ

ខេត្តកណ្ដាលនឹងមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះនៅខែកម្ភៈឆ្នាំ២០២២ខាងមុខនេះ ដែលអាចឈានទៅបញ្ឈប់ទាំងស្រុង​នូវការបន្ទោរបង់ពាសវាលពាសកាលតទៅទៀត។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំឆ្នាំ២០២១កាលពីរសៀលថ្ងៃទី១០មករា លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថាពាក់ព័ន្ធនឹងកម្មវិធីODF ការប្រើប្រាស់បង្គន់អនាម័យ ក្នុងខេត្តកណ្ដាល មានស្រុកចំនួន  ៧ ហើយដែលអនុវត្តកម្មវិធីនេះបានជោគជ័យ នៅសល់ក្រុង-ស្រុកចំនួន ៤ទៀតប៉ុណ្ណោះដែលត្រៀមនឹងបញ្ចប់កម្មវិធីODFនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបានបន្តអាចបញ្ជាក់បានថា ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលនឹងមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះទាំងអស់ អាចឈានទៅបញ្ឈប់ទាំងស្រុងនូវការបន្ទោរបង់ពាសវាលពាសកាលតទៅទៀត។

ពាក់ព័ន្ធនឹងបញ្ហារបស់ប្រជាពលរដ្ឋវិញ លោក គង់ សោភ័ណ្ឌ បានធ្វើការណែនាំដល់មន្ត្រីត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ចេញជាលទ្ធផលកុំយឺតយ៉ាវនិងទុកអូសបន្លាយយូរត្រូវដោះស្រាយឱ្យបានទាន់ពេលវេលា។ លោកអភិបាលខេត្តបានបន្តថា សម្រាប់ឆ្នាំថ្មីឆ្នាំ២០២២នេះ អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច និងទិសដៅការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុងខេត្ត។

ជាមួយគ្នានេះដែរ ត្រូវរួមគ្នាត្រួតពិនិត្យពិភាក្សា បញ្ហាប្រឈមដូចជាចំណុចខ្វះចន្លោះដែលនៅមិនទាន់បានអនុវត្ត និងការដោះស្រាយ ដើម្បីរួមគ្នាកែលម្អដោះស្រាយឱ្យបានកាន់តែល្អប្រសើរទាន់ពេលវេលា ឆ្លើយតបទៅនឹងភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិក៏ដូចក្នុងខេត្តកណ្តាល សំដៅខិតខំបម្រើជូនប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

លោកអភិបាលខេត្ត បានជម្រុញនិងលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ចេញជាលទ្ធផលជូនពួកគាត់ កុំឱ្យមានការយឺតយ៉ាវឱ្យសោះ ពោលគឺយើងមិនត្រូវទុកឱ្យរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ អូសបន្លាយយូបានឡើយត្រូវដោះស្រាយឱ្យបានចប់ទាន់សភាពការណ៍។

អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ត្រូវ យកចិត្តទុកដាក់ស្ដាប់រាល់សាររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការសិក្សារៀនសូត្រ និងអនុវត្តតាមឱ្យស្របទៅនឹងទិសដៅការងាររបស់ខ្លួនដើម្បីទទួលបានវឌ្ឍនៈភាពការងារកាន់តែល្អប្រសើរឡើងផងដែរ៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម