Connect with us

ព័ត៌មានជាតិ

អាមេរិកសោកស្ដាយ ចំពោះការស្លាប់អ្នកជំនាញដោះមីនកម្ពុជា ៣នាក់ ដោយសារផ្ទុះគ្រាប់មីនតោន

បានផុស

នៅ

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហាញាការសោកស្ដាយ និងចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិត អ្នកជំនាញដោះមីនចំនួន ៣នាក់ និងរបួសធ្ងន់ចំនួន ២នាក់​ កាលពីថ្ងៃម្សិលមិញ នៅខេត្តព្រះវិហារ ដោយសារផ្ទុះគ្រាប់ មីនតោន។

ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែមករានេះ បានបង្ហោះសា​រថា សហរដ្ឋ អាមេរិក មានក្តីក្រៀមក្រំជាខ្លាំង ពេលបានទទួលដំណឹងថា គ្រាប់មីនមួយគ្រាប់ នៅខេត្តព្រះវិហារ បានសម្លាប់ និងធ្វើឲ្យរបួសអ្នកដោះមីន ដ៏ក្លាហានមួយចំនួន របស់អង្គការមិនមែនរដ្ឋាភិបាលមួយ ឈ្មោះថា អង្គការដោះមីនកម្ពុជា។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បាន​សរសេរបន្តថា «យើងសោកស្តាយ ​ចំពោះការបាត់បង់យ៉ាងរន្ធត់​នេះ ហើយសូមចូលរួមរំលែកទុក្ខ​ដល់គ្រួសារ និងសហការី​របស់ពួកគេ»។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បានឲ្យដឹងថា នៅថ្ងៃទី ១០​ ខែមករា​ ឆ្នាំ ​២០២២​ នៅម៉ោងប្រមាណ ១១ និង៣០នាទីព្រឹក​ មានករណីផ្ទុះគ្រាប់មីនតោនមួយករណី បានបណ្ដាលស្លាប់អ្នកជំនាញដោះមីនចំនួន ៣នាក់ និងរបួសធ្ងន់ចំនួន ២នាក់​។

ក្រុមអ្នកជំនាញទាំងនោះ គឺជាបុគ្គលិក នៃ​អង្គការដោះមីនកម្ពុជា CSHD​​ (Cambodian Self Help Demining)។ អង្គការ CSHD​ ដែលគេស្គាល់ថា​ ជាអង្គការអាគីរ៉ា​ ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។  ករណីគ្រោះថ្នាក់នេះ កើតឡើងនៅភូមិសែនតេជៈ​ ឃុំមរកត​ ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។

បើតាមលោក ហេង រតនា អគ្គនាយក CMAC ដដែល បានឲ្យដឹងទៀតថា ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ ស្លាប់អ្នកដោះមីននេះ កើតឡើងតែប្រមាណ ២០នាទីប៉ុណ្ណោះ​ នៅភូមិនេះ​ ក៏មានករណីផ្ទុះគ្រាប់ស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ​ នៅពេលដែលគាត់ កំពុងដុតសំអាតដីដាំដំឡូង៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

អភិបាលរាជធានី
ព័ត៌មានជាតិ៤ នាទីutes មុន

ទូតគុយបា ស្នើអភិបាលរាជធានី ​ជួយស្វែងរក សាលារៀន«សាលាគុយបា» ដើម្បីចុះទស្សនកិច្ចនិងដាំដើមឈើចំណងមិត្តភាព

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មានជាតិ១១ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ ចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលជាមួយកម្ពុជា ជាអាទិភាព និងមានសារៈសំខាន់បំផុត

Barbie
ជីវិតកម្សាន្ដ១២ នាទីutes មុន

អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម