ព័ត៌មានជាតិ
អង្គការ UPFអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលសន្តិភាព ពិភពលោកឆ្នាំ២០២២ កូរ៉េ
អង្គការសហព័ន្ធសន្តិភាពសកល (UPF) បានគោរពអញ្ចើញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមកិច្ចប្រជុំ កំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ស្តីពីសន្តិភាព នៅឧបទ្វីបកូរ៉េ ដែលគ្រោងធ្វើនៅថ្ងៃទី ១២ និង១៣ ខែកុម្ភៈខាងមុខ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានឯកភាព ទទួលការអញ្ជើញចូលរួមនេះ។

ការអញ្ជើញនេះធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ១១ ខែមករាឆ្នាំ ២០២២ តាមរយៈកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូអនឡាញជាមួយលោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល។
នៅក្នុងជំនួបនោះលោកបណ្ឌិត យន់ យ៉ុងហូរ អគ្គនាយកនៃអង្គការសហព័ន្ធសន្តិភាពសកលបានពិភាក្សាដោយផ្តោតសំខាន់លើការរៀបចំកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ។

លោកបានលើកឡើងថា ដោយសារសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាសហប្រធាននៃគណៈកម្មការរៀបចំនៃកិច្ចប្រជុំកំពូល ពិភពលោកឆ្នាំ ២០២២ ស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េដូចនេះលោកសុំគោរពរាយការណ៍អំពីការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំនេះនៅខែកុម្ភៈខាងមុខ។
លោកយ៉ុង ហូរ ក៏បានជម្រាបជូនសម្តេចផងដែរថា លោកបាន គីមមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានចូលរួមជាសហប្រធាននៃគណៈកម្មការរៀបចំកិច្ចប្រជុំ កំពូលពិភពលោកឆ្នាំ ២០២២ នេះផងដែរ។

លោកបណ្ឌិត យ៉ុងហូរ បានរាយការណ៍ពីដំណើរការរៀបចំកិច្ចប្រជុំដែលបានបញ្ចប់ហើយនិងគោរពសុំយោបល់និងអនុសាសន៍មួយចំនួនពីសម្ដេចតេជោហ៊ុនសែន។ លោកបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ នៅពេលនេះគឺអ្វីៗបានត្រៀមរៀបចំគ្រប់លក្ខណៈហើយហើយកិច្ចប្រជុំនេះមានការចូលរួមពីមេដឹកនាំប្រទេសជាច្រើនលើពិភពលោក រួមទាំងថ្នាក់ដឹកនាំដែលកំពុងកាន់អំណាចនិងអតីតមេដឹកនាំប្រទេសផងដែរ។
ជាមួយនេះក៏មានការចូលរួមពីបណ្ដាញផ្សព្វផ្សាយ ប្រមាណ ៣ ៥០០ ដែលនឹងចូលរួមផ្សព្វផ្សាយនៅថ្ងៃបើកកិច្ចប្រជុំកំពូលពិភពលោកនេះ។ លោកបានឲ្យដឹងទៀតថាមានប្រទេសចំនួន ១៥៧ ប្រទេសដែលមានស្ថាន ទូតប្រចាំនៅកូរ៉េខាងជើងនិងកូរ៉េខាងត្បូងចូលរួមផងដែរ ហើយនិងប្រជាពលរដ្ឋជាច្រើននៅក្នុងពិភពលោកចូលរួមតាមប្រព័ន្ធអនឡាញ និង មានឥស្សរជនវីអាយភី ប្រមាណ ២០ ម៉ឺននាក់នឹងចូលរួមតាមអនឡាញផងដែរដែលការចូលរួមនេះគឺមានលក្ខណៈយកចិត្តទុកដាក់យ៉ាងខ្លាំង។
លោកបណ្ឌិត យន់ យ៉ុងហូរ ក៏បានរាយការណ៍ជូនសម្ដេចអំពីការត្រៀមប្រគល់ជូនពានរង្វាន់សន្តិភាពស៊ុនហាក់ផងដែរនៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េ។
លោកបណ្ឌិត យន់ យ៉ុងហូរ ក្នុងនាមលោកជំទាវបណ្ឌិត Hak Ja Han Moon ប្រធានអង្គការសហព័ន្ធសន្តិភាពសកល (UPF)បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំនោះដោយផ្ទាល់ដែលគ្រោងធ្វើនៅថ្ងៃទី១២ និង ១៣ ខែកុម្ភៈខាងមុខនៅសាធារណរដ្ឋកូរ៉េ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានឯកភាពទទួលយកការគោរពអញ្ជើញចូលរួមនេះ។
នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត យុន យ៉ុងហូរបានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្រ្តីផងដែរថាអង្គការយូភីអេសសុំវាយតំលៃខ្ពស់ទី១.អរសាទរចំពោះ សម្ដេចតេជោហ៊ុនសែនដែលបានចូលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២២។
អង្គការក៏បានស្វាគមន៍និងគាំទ្រចំពោះដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេស មីយ៉ាន់ម៉ា របស់សម្តេចតេជោ ហ៊ុន សែនដែលអង្គការ យូភីអេស ចាត់ទុកថាជាទស្សនកិច្ចសន្តិភាព។ លោកបណ្ឌិត យុន យ៉ុងហូរ បានគាំទ្រចំពោះទស្សនៈសន្តិភាព របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះលោកបណ្ឌិត យុន យ៉ុងហូរ ក៏បានស្នើសុំអនុសាសន៍ពីសម្ដេចតេជោផងដែរពាក់ព័ន្ធគំនិតសម្រាប់ការរៀបចំសួនមេគង្គសន្តិភាព។ ដែលជាគំនិតផ្តួចដើម មួយរបស់សម្តេចឱ្យមាននៅក្នុងប្រទេសកម្ពុជា ហើយនឹងធ្វើយ៉ាងណាឲ្យគំនិតផ្តួចដើមនវក្លាយជាគំនិតផ្ដួចផ្ដើមមួយដល់សំខាន់ដែលធ្វើឲ្យតំបន់មេគង្គមានសន្តិភាព។
ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងនូវចំណុចមួយចំនួនសម្រាប់ការជំរុញសន្តិភាពពិភពលោកជាពិសេសសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ។ក្នុងន័យនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីទស្សនទានរបស់អាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិកដែលមានគោលការណ៍សំឃាន់បីនៅក្នុងការងារជាពិសេសគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សម្ដេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថាគោលការណ៍៣យ៉ាងដែលទៅគាំទ្រនិងត្រូវពង្រឹងគឺទីមួយ.ក្នុងក្របខណ្ឌឥណ្ឌូ ប៉ាស៊ីហ្វិកនេះត្រូវតែមានគោលដៅគាំទ្រនូវសន្តិភាពនិងការអភិវឌ្ឍ។ ទី២ មិនត្រូវប្រឆាំងនឹងក្រុមឬប្រទេសណាឡើយនិង ទី៣ ត្រូវគាំទ្រមជ្ឈភាពអាស៊ាននិងគាំទ្រ ទស្សនទានអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិកនេះ៕
អត្ថបទ៖ណារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ