ព័ត៌មានជាតិ
សាខា ក.ប.ប ខេត្ត ចុះពិនិត្យផលិតផលក្នុងផ្សារមេមត់ ការពារប្រយោជន៍អ្នកប្រើប្រាស់
ខេត្តត្បូងឃ្មុំ៖ ថ្មីៗនេះ មន្ត្រីជំនាញសាខានៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យផលិតផលទំនិញនៅផ្សារមេមត់ ស្រុកមេមត់ ជាប្រយោជន៍ជួយដល់ប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់ទទួលបាននូវផលិតផលប្រកបដោយគុណភាព មិនប៉ះពាល់ដល់សុខភាព អស់ថវិកា តែយើងទិញបានទំនិញមានគុណភាព ណែនាំដល់អាជីវករដែលលក់ទំនិញទាំងឡាយដែលមិនបានបង់ពន្ធត្រឹមត្រូវ ទាំងពន្ធគយ និង ពន្ធដារ ត្រូវនាំគ្នាទៅបង់ពន្ធជូនរដ្ឋ ដើម្បីជៀសវាងការបាត់បង់ចំណូលថវិការដ្ឋ។

លោក សាន វិជ្ជាសារ៉ាវុទ្ធ បានឱ្យដឹងថា ការលក់ដូររបស់អាជីវករមានលក្ខណៈល្អត្រឹមត្រូវច្រើន ហើយទំនិញដែលមិនអនុលោមភាពមានតិចតួចទេ។ តួនាទីរបស់ ក.ប.ប គឺការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំគ្រប់រូបភាព គ្រប់មធ្យោបាយ ព្រោះក្នុងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ មាត្រា ៣០ បានចែងច្បាស់ណាស់ អំពីសិទ្ធិរបស់មន្ត្រីស៉ើបអង្កេត គឺអង្កេតទៅលើមុខទំនិញ ទៅលើដេប៉ូមួយចំនួនដែលឃើញថា មានដាក់តាំងលក់ ទំនិញដែលមានហានិភ័យចំពោះសុខភាពអ្នកប្រើប្រាស់។

លោកបានបញ្ជាក់ថា ជាទូទៅក្រុមការងារបានឃើញដូចជា ទំនិញមួយចំនួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចរាចរណ៍នៅលើទីផ្សារ ដូចជាការមិនមានបិទស្លាកសញ្ញាត្រឹមត្រូវ ការមិនមានបំពេញកិច្ចត្រួតពិនិត្យពីមន្ត្រីជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធ ដូចជាទំនិញនាំចូល រួចពីមន្ត្រីព្រំដែនហើយ ម្ចាស់ទំនិញអាចចរាចរណ៍ដោយសេរីនោះទេ គឺនៅមានមន្រ្តីជំនាញ ក.ប.ប មួយទៀតដែលឃ្លាំត្រួតពិនិត្យ និងអាចឃាត់ទុកបណ្ណោះអាសន្នគ្រប់ករណីដែលមិនអនុលោមតាមច្បាប់ ព្រោះមន្រ្តីជំនាញត្រូវការពារអ្នកប្រើប្រាស់ ទប់ស្កាត់បង្ក្រាបការក្លែងបន្លំ ទាំងការនាំចូលផុតពីមន្ត្រីជំនាញព្រំដែន ដោយត្រូវតាមប្រមាញ់រហូត ទាំងនៅក្នុងមធ្យោបាយផ្ទុក ឃ្លាំងស្តុក ទីកន្លែងផ្សេងៗទៀតដែលពាក់ព័ន្ធ និងគេហដ្ឋានតាំងលក់ ពិសេសគឺការស៉ើបអង្កេត បើមិនលាតត្រដាងបទដ្ឋានព័ត៌មានច្បាស់លាស់ ឬគុណភាព សុវត្ថិភាពទំនិញ ត្រូវពិន័យជាប្រាក់ដោយសរសេរបណ្ណឱ្យបង់ប្រាក់ពិន័យភ្លាមៗនៅនឹងកន្លែងតែម្តង។
កម្លាំងជំនាញនឹងចុះទៅគ្រប់ទីកន្លែងក្នុងខេត្តត្បូងឃ្មុំដើម្បីពន្យល់ណែនាំឱ្យអាជីវករតាំងលក់ទំនិញទាំងអស់ ត្រូវលក់ទំនិញដែលមានគុណភាព សុវត្ថិភាព ជាប្រយោជន៍ដល់ខ្លួនជាអ្នកលក់បានចំណេញប្រាក់ ឯអ្នកទិញបានចម្រើនសុខភាព។

លោកប្រធាន សាខា ក.ប.ប ខេត្ត បានបញ្ជាក់ទៀតថា ជាលទ្ធផលមន្ត្រីជំនាញបានធ្វើការដកហូតផលិតផលដែលមិនអនុលោមច្បាប់ មានដូចខាងក្រោម៖
១- ស្ករ Milky Vitamin Candy ចំនួន ២៥ កំប៉ុង ស្មើ ១២,៥ គីឡូក្រាម
២- ឡេ Yura in White ចំនួន ៦កំប៉ុង ស្មើ ១,៨ គីឡូក្រាម
៣- ឡេ Vitamin Candy ចំនួន ២០ កំប៉ុង ស្មើ ៦ គីឡូក្រាម
៤- ឡេកូនក្រមុំ ចំនួន ១៥ កំប៉ុង ស្មើ ៧.៥ គីឡូក្រាម
៥- ធុងលាយឡេ និងឡេ ចំនួន ២ គីឡូក្រាម
៦- ឡេកំប៉ុងចម្រុះ ចំនួន ៧,៥ គីឡូក្រាម
៧- ឡេ DDY White 3days ចំនួន ៩៤ កំប៉ុង ស្មើ ៦៥,៨ គីឡូក្រាម

សរុបមានចំនួន ១០៣,១០ គីឡូក្រាម ហើយមន្ត្រីជំនាញបានធ្វើការពន្យល់ណែនាំដល់អាជីវករឱ្យដាក់តាំងលក់ផលិតផលទំនិញប្រកបដោយស្តង់ដារអនាម័យខ្ពស់ ចេះមើលអាយុកាលទំនិញ និងផលិតផលទំនិញដែលអនុលោមច្បាប់ មុននិងលក់ទៅដល់ដៃអ្នកប្រើប្រាស់ ជៀសវាងការខាតបង់សេដ្ឋកិច្ចគ្រួសារ និងប្រឈមចំពោះមុខច្បាប់៕
អត្ថបទ៖ សាន វិឡែម

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់