Connect with us

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដឹកនាំកម្លាំងក្រោមឱវាទលើកស្លាកខ្លោងទ្វារចូលប៉ុស្តិ៍

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានចុះដឹកនាំកម្លាំងក្រោមឱវាទ លើកស្លាកខ្លោងទ្វារចូលប៉ុស្តិ៍ ចំនួន ២ កន្លែង កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នា​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត អមដំណើរ​ដោយ លោក​ស្នងការរង លោក​មេបញ្ជាការ មេបញ្ជាការ​ង លោកនាយ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​០៦ នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៧០២ បានធ្វើ​ការលើក​ស្លាក​ខ្លោងទ្វារ ចូល​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​រំដួល និង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​ប្រាសាទ​តាម​ន្ត នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៧០២ ។​

ក្នុងឱកាស​នោះ​ផងដែរ លោកស្នងការ ក៏​មានមតិ​សំណេះសំណាល ជាមួយ​កងកម្លាំង​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​ ៧០២ និង​ណែនាំ​ផ្តាំផ្ញើ​បន្ថែម ឱ្យ​កងកម្លាំង​ទាំងអស់​ ត្រូវខិតខំ​យកចិត្តទុកដាក់​បង្កើន​ស្មារតី​គោរព​វិន័យ ប្រចាំការ និង​ចេញ​ល្បាត​ត្រួតពិនិត្យ​តាម​ភូមិសាស្ត្រ​ព្រំដែន​ឱ្យបាន​ញឹកញាប់​ជាប្រចាំ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។​

​ជាមួយគ្នា​នោះ លោកស្នងការ ក៏បាន​ផ្ដល់នូវ​ថវិកា មួយចំនួន ដល់​អតីត​នាយប៉ុស្ដិ៍ និង​នាយរង​ប៉ុស្ដិ៍ ដែល​បាន​ចូលនិវត្តន៍ ផងដែរ។ សូមបញ្ជាក់ថា រយៈពេល​ ១ ​ឆ្នាំ​កន្លងមកនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បន្ទាប់ពី​បាន​កសាង​ខ្លោងទ្វារ​-​របង ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចំនួន ​១៦ លោកស្នងការ ក៏បាន​កសាង​នូវ​ខ្លោងទ្វារ​-​របង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក ចំនួន​ ០៤ និង​កសាង​ខ្លោងទ្វារ​-​របង ទីបញ្ជាការដ្ឋាន ចំនួន ​០២ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​ ៧០២ និង ៩០៥ និង​ជួសជុល​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ​ដែល​ទ្រុឌទ្រោម​ឲ្យ​ក្លាយជា​ប៉ុស្តិ៍​រឹងមាំ ចំនួន ០២ ផងដែរ​៕​

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម