ព័ត៌មានជាតិ
សម្ដេច ស ខេង ស្នើឲ្យបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ធ្វើសកម្មភាពល្អៗ ឲ្យបានច្រើន
សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មីខាងមុខនេះ សូមខិតខំធ្វើសកម្មភាពល្អៗ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ជាមួយប្រជាពលរដ្ឋ ពិសេសការចុះទៅតាមខ្នងផ្ទះ ដើម្បីស្វែងយល់ពីជីវភាពពួកគាត់។
ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីរាជការ ក្នុងខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី ១០ ខែមករា សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងសម្ដែងការកោតសរសើរ ចំពោះក្រុមការងារចុះមូលដ្ឋាន ខេត្តបាត់ដំបងគ្រប់លំដាប់ថ្នាក់ ដែលបានរួមកម្លាំងសាមគ្គីគ្នា ចូលរួមគាំទ្រដល់ការបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋខេត្តបាត់ដំបងទាំងមូល ជាពិសេសនៅក្នុងស្ថានភាពប្រឈម បង្កឡើយដោយជំងឺកូវីដ-១៩។
សម្ដេចក្រឡាហោម ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ខិតខំបំពេញភារកិច្ច ដែលថ្នាក់ជាតិបានផ្ដល់ជូនមកជាបន្តបន្ទាប់ ដើម្បីចូលរួមធ្វើឲ្យសម្រេចបានជោគជ័យ នូវការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាកំណែទម្រង់ប្រវត្តិសាស្រ្តនៅកម្ពុជា ធ្វើឲ្យថ្នាក់មូលដ្ឋានកាន់តែមានលទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើឲ្យបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មីខាងមុខនេះ សូមខិតខំធ្វើសកម្មភាពល្អៗឲ្យបានកាន់តែច្រើនបន្ថែមទៀត ជាមួយប្រជាពលរដ្ឋ ពិសេសការចុះទៅតាមខ្នងផ្ទះ ដើម្បីស្វែងយល់ពីជីវភាពពួកគាត់។ សម្ដេច ក៏បានណែឲ្យបេក្ខជនទាំងអស់ខិតខំពង្រឹងសាមគ្គីភាព និងការផ្ដល់ការគាំទ្រដល់គ្នាទៅវិញទៅមក សម្រាប់ការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋាន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២នេះ ជាកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិទី ៥៕
អត្ថបទ៖ សំអឿន




-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច