Connect with us

ព័ត៌មានជាតិ

កំណែទម្រង់ថវិកាសាធារណៈ កាត់បន្ថយអំពើពុករលួយ និងសល់លុយ​អភិវឌ្ឍជាតិ

បានផុស

នៅ

នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាស​អំពីការ​​ធ្វើកំណែ​ទម្រង់​ការ​គ្រប់គ្រង​ថវិកា​សាធារណៈ​ និង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​ច្បាប់​ប្រើប្រាស់​ថវិកា។​ សម្តេចប្រកាសបែបនេះ ក្រោយរកឃើញភាពមិនប្រក្រតីក្នុងការប្រើប្រាស់ថវិកា នៅថ្នាក់ក្រោមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បានលើកឡើងថា ការប្រើប្រាស់ថវិកាខុសគោលដៅ មិនមានសុចរិតភាព ធ្វើឲ្យកើតមានអំពើពុករលួយ នាំឲ្យខាតបង់ថវិកាជាតិ។ លោកលើកហេតុផលថា ដូចជាការសាងសង់ផ្លូវ ឬអគារ ដែលប្រព្រឹត្តិអំពើពុករលួយ បណ្តាលឲ្យផ្លូវ ឬអគារនោះគ្មានគុណភាព ប្រើប្រាស់មិនបានយូរ ត្រូវធ្វើការជួសជុលឡើងវិញ នាំឲ្យខាតបង់ថវិកាជាតិ។ លោកគូសបញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុកថា បញ្ហានេះ ទោះបីថវិកាជាតិមានប៉ុន្មានក៏មិនគ្រប់ដែរ ខណៈដែលថវិកាជាតិរបស់កម្ពុជា នៅមានកម្រិត។

ទាក់ទិននឹងបញ្ហានេះដែរ លោក ចាន់ សុធា អនុរដ្ឋាលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខធិការដ្ឋាន គជអប បានលើកឡើងថា រាជរដ្ឋាភិបាល មានការិយាល័យសាវនកម្ម ទទួលបន្ទុកត្រួតពិនិត្យផ្ទៃក្នុងតាមអង្គភាពនានា ដើម្បីដឹងថា គ្រប់អង្គភាព បានបំពេញការងារ ត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត តាមស្តង់ដារ តាមនិតិវិធីគោការណ៍ ឬអត់។ លោកថា នេះជាយន្តការត្រួតពិនិត្យផ្ទៃក្នុងទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក។ ក្រៅពីនេះ នៅមានយន្តការត្រួតពិនិត្យពីខាងលើផងដែរ។

លោក ចាន់ សុធា បានគូសបញ្ជាក់ថា បច្ចុប្បន្នមាននាយកដ្ឋានពីរនៃក្រសួងមហាផ្ទៃ តាមដានរាល់ការអនុវត្តរបស់អង្គភាពពាក់ព័ន្ធ ក្នុងនោះ ទី១ ពិនិត្យគាំទ្រក្រុង ស្រុក ឃុំ សង្កាត់ និងទី២ គាំទ្ររាជធានី ខណ្ឌ និងខេត្ត។ លោកសង្កត់ធ្ងន់ថា នាយកដ្ឋាននេះ មានតួនាទី គាំទ្រតាមដាន ត្រួតពិនិត្យទៅលើការបំពេញការងាររបស់រដ្ឋបាលរាជធានីខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។ យន្តការនេះ ត្រួតពិនិត្យលើសកម្មការងារ ការប្រើប្រាស់ថវិកា និងការបម្រើសេវាកម្ម របស់អង្គភាពនីមួយៗ។ ចំណែកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានយន្តការធ្វើអធិការកិច្ចហិរញ្ញវត្ថុ។

លោកកថា គម្រោងទាំងអស់នៅថ្នាក់ក្រោមជាតិ ត្រូវតែដាក់ប្រកាសឲ្យដេញថ្លៃជាសាធារណៈមុននឹងសម្រេចការសាងសង់។ នេះជាគោលការណ៍ ដើម្បីអាចដំណើរការលទ្ធកម្មប្រកបដោយសុចរិតភាព។ លោក ចាន់ សុធា លើកឡើងបែបនេះ នៅក្នុងសន្និសីទព័ត៌មានស្តីពី «វឌ្ឍនភាព នៃដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ សម្រាប់ថ្នាក់ក្រោមជាតិ» ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២។

សូមរំឭកថា កាលពីថ្ងៃទី ០៤ ខែមករា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅឆ្នាំ ២០២២នេះ ជាឆ្នាំដែលធ្វើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ត្រូវអនុវត្តដោយម៉ឺងម៉ាត់ ស្តីអំពីការប្រើប្រាស់ថវិកា។ ក្នុងនោះ សម្តេច ផ្តោតសំខាន់ស្ថាប័នថ្នាក់ជាតិ ជាពិសេសថ្នាក់ក្រោមជាតិទាំងអស់ អនុវត្តឲ្យបានម៉ឺងម៉ាត់នៅបទកថាទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ។

សម្តេចថ្លែងដូច្នេះថា« ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ធ្វើរបាយការណ៍អំពីបំណុល ដែលបណ្តាខេត្តជំពាក់ក្រុមហ៊ុន លី ឈួង ខ្ញុំហួសចិត្តដែរ តាមរបៀបអនុវត្តធ្វើមុន ទូទាត់ក្រោយ»។

ការប្រតិកម្មរបស់សម្តេចបែបនេះ ក្រោយរដ្ឋបាល​ថ្នាក់​ក្រោមជាតិ​មួយ​ចំនួន​ បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ឯកជន​ ក្នុងការ​អនុវត្ត​គម្រោង​សាងសង់​ដោយ​មិនមាន​ការដេញថ្លៃ៕

ដោយ៖ ទួន សុផល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

សន្តិសុខសង្គម២៤ ម៉ោង មុន

ខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់លើជនបរទេសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន៖ ហួសពេល​ហើយ ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​ដឹក​ឧស្ម័ន​ថ្មី​ជាមួយ​អ៊ុយក្រែន

ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

សេដ្ឋកិច្ច២២ ម៉ោង មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

Sokha Hotels

ព័ត៌មានពេញនិយម