ព័ត៌មានជាតិ
១១ថ្ងៃ អគ្គកុងស៊ុលកម្ពុជា ជួយសម្របសម្រួលបញ្ជូនពលករខ្មែរមកពីប្រទេសថៃវិញ បានចំនួន១៧០ នាក់
គិតចាប់ពីថ្ងៃទី១ ដល់ទី១១ ខែមករា ឆ្នាំ២០២១ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៍ជួយសម្របសម្រួលបញ្ជូនពលករខ្មែរ មកពីខេត្តនានា នៃប្រទេសថៃបានចំនួន១៧០ នាក់ បានត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងនារសៀលថ្ងៃទី១១ ខែមករា នេះថា ពលករខ្មែរទាំងនអស់នោះ ភាគច្រើនចូលតាមច្រកប៉ោយប៉ែត។ លោកថា ការដែលពួកគាត់ត្រឡប់មកវិញ ដោយសារតែពួកគាត់ជួបការលំបាក ក្នុងការរកការងារធ្វើ ដោយសារការរីករាលដាលជម្ងឺ Covid19 ហើយក៏បានសុំឲ្យអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ជួយអន្តរាគមន៍ បញ្ជូនមកកម្ពុជាវិញ។
ដោយឡែក រយៈពេលដូចគ្នានេះ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ ក៏បានជួយអន្តរាគមន៍បញ្ជូនពលរដ្ឋខ្មែរ ដែលលួចឆ្លងដែនខុសច្បាប់ ហើយត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនចំនួន៤០ នាក់ ឲ្យបានត្រឡប់មកកម្ពុជាវិញផងដែរ៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម២៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង