Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​នឹង​រៀបចំ​ព្រឹ​ត្តិ​ការណ៍​ជិះ​កង់ យក​ថវិកា​កសាង​សាលា​រៀន​តំបន់​ដាច់ស្រយាល និង​ឧបត្ថម្ភ​មន្ទីរពេទ្យ

បានផុស

នៅ

បាត់ដំបង ​៖ ខេត្ដ​បាត់ដំបង​នឹង​បង្កើត​ព្រឹត្តិការណ៍​ជិះ​កង់ រៃអង្គាស​ថវិកា​ដើម្បី​យក​ទៅ​កសាង​សាលារៀន​ដាច់ស្រយាល​មួយ​ស្ថិត​ក្នុង​ស្រុក​រុក្ខ​គី​រី និង​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​សៀមរាប ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២២​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ខេត្ដ​បាត់ដំបង បានរៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ក្នុង​ខេត្ដ​នេះ​គឺជា​លើក​ទី​១ ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ វប្បធម៌ ការអប់រំ លើកស្ទួយ​សុខភាព​កុមារ រៃអង្គាស​ថវិកា​ពី​សប្បុរសជន និង​អ្នកចូលរួម ដើម្បី​យក​ទៅ​កសាង​សាលារៀន​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​នៅ​ស្រុក​រុក្ខ​គី​រី និង​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​សៀមរាប ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត​នូវ​ថវិកា​។

ព្រឹត្តិការណ៍​ជិះ​កង់​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២២ ដោយ​ជិះ​កង់​ចេញដំណើរ​ពីរ​មុខ​សាលា​ខេត្ដ​បាត់ដំបង ឆ្ពោះ​ទៅ​កាន់​ប្រសាទ​បា​សែត ស្ថិត​ក្នុង​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្ដ​បាត់ដំបង ការ​ជិះ​កង់​នេះ​គឺ​មាន​ចម្ងាយ ៣០​គីឡូម៉ែត្រ​(​ទៅ​-​មក​)​។

គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់ បាន​អំពាវនាវ​សូម អភិបាលក្រុង ស្រុក និង ប្រធាន​មន្ទីរ អង្គភាព ផ្សព្វផ្សាយ​ជូនដំណឹង​ដល់​មន្ត្រីរាជការ និង​បុគ្គលិក ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ឱ្យបាន​ច្រើន​កុះករ​តាម​ការគួរ​។

សម្រាប់​សាធារណជន និង​សប្បុរសជន​ដែល​មានបំណង​ចុះឈ្មោះ​ចូលរួម​គឺ​អាច​ចុះឈ្មោះ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូតដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ សូម​ទំនាក់ទំនង​ចុះឈ្មោះ​មកកាន់​លេខ​ទូរសព្ទ ០១២ ៣៦ ៥៤ ៥៤ ឬ​ចុះឈ្មោះ​តាម​អន​ឡាញ​៖ https://forms.gle/zf5aEFAKZPhx5NM16​។

គួរ​បញ្ជាក់​ថា តម្លៃ​សំបុត្រ​ចូលរួម ១៥​ដុល្លារ អ្នកចូលរួម​នឹង​ទទួល​បាន​អាវយឺត​១ ទឹក អាហារសម្រន់ ចូលរួម​លេង​ហ្គេម Treasure Hunt និង​អាហារ​ពេល​ថ្ងៃត្រង់​ផង​ដែរ​៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១២ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១៣ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម