Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ប៉ៃលិន ជំរុញ​លើក​ទឹកចិត្ត ដល់​សិស្សានុសិស្ស សម្រាប់​ប​វេ​សន​ការ​ថ្មី

បានផុស

នៅ

ប៉ៃលិន ៖ មានប្រសាសន៍​លើកឡើង​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០២១ ២០២២ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២ លោកស្រី បាន ស្រីមុំ ជំរុញ​លើ​ក​ទឹកចិត្ត ដល់​សិស្សានុសិស្ស សម្រាប់​ប​វេ​សន​ការ​ថ្មី ត្រូវខិតខំ​រៀនសូត្រ​យកចំណេះ​ដឹង​ពី​លោកគ្រូ​អ្នកគ្រូ ធ្វើជា​សិស្ស​ល្អ កូន​ល្អ ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម និង​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ជាមួយគ្នានេះ​ប្រទេសជាតិ​មួយ​អភិវឌ្ឍ​ទៅបាន គឺ​អាស្រ័យ​លើ​ធនធានមនុស្ស​នៃ​ប្រទេស​នោះ មានន័យថា​ប្រជាពលរដ្ឋ ត្រូវមាន​ការអប់រំ​ខ្ពស់ មាន​ចំណេះដឹង​ជ្រៅជ្រះ មាន​សីលធម៌​ក្នុង​ការ​រស់នៅ ដែល​ទាំងអស់នេះ បានមកពី​ការអប់រំ​បណ្ដុះបណ្ដាល​នៅ​សាលា និង​នៅក្នុង​គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​របាយការណ៍ លោក តង់ ធារ៉ា ប្រធាន មន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត ប៉ៃលិន បានឱ្យ ដឹងថា ឆ្នាំ​សិក្សា​ថ្មី​២០២១-២០២២ គ្រឹះស្ថាន សិក្សា សាធារណៈ ទូទាំង ខេត្ត នឹង ដំណើរ​ការរៀន និង​បង្រៀន មាន​មធ្យមសិក្សា ៩​កន្លែង វិទ្យាល័យ ចំនួន​០២ កន្លែង និង​អនុវិទ្យាល័យ ចំនួន​០៧ កន្លែង មាន​សិស្ស​សរុប ៥៧២៣ នាក់ ក្នុងនោះ​ស្រី ៣១១៦ នាក់ បឋមសិក្សា សាធារណៈ និង​ឯកជន ចំនួន ៥៦​សាលា មាន​សិស្ស​សរុប ១១៧៥៤ ស្រី ៥៦៩៥ នាក់ មេ​តេ​យ្យ សាធារណៈ ម​ត្តេ​យ្យ សហគមន៍ និង​ម​ត្តេ​យ្យ​ឯកជន ២០៦០ នាក់ ស្រី ៨៣៧​នាក់ ។ បុគ្គលិក អប់រំ សរុប ៨២៥ នាក់ ស្រី ៤០១​នាក់​ផងដែរ​។

ក្នុង​ពិធី​នោះ​ដែរ ​លោកស្រី បាន ស្រី អភិបាលខេត្ត ក៏​លើ​ក​ទឹកចិត្ត ដល់​យ​ក្មួយៗ​សិស្សានុសិស្ស សម្រាប់​ប​វេ​សន​ការ​ថ្មី​នេះ ត្រូវខិតខំ​រៀនសូត្រ​យកចំណេះ​ដឹង​ពី​លោកគ្រូ​អ្នកគ្រូ ធ្វើជា​សិស្ស​ល្អ កូន​ល្អ ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម និង​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន។ ក្រៅពី​ការសិក្សា​នៅ​សាលារៀន ក្មួយៗ គួរ​ឆ្លៀតពេល​រៀន​ជំនាញ​បច្ចេកទេស ធ្វើ​ការ​ដាំដុះ​បន្លែ ដំណាំ​ហូប​ផ្លែ និង​ចិញ្ចឹមសត្វ​ឱ្យបាន​ច្រើន ដើម្បី​ជួយ​សម្រួល​បន្ទុកគ្រួសារ និង​បង្កើន​ជំនាញ​សម្រាប់​ខ្លួនឯង ។​

ក្នុងឱកាស​នោះដែរ លោកស្រី ក៍ បាន​កោតសរសើរ​ដល់​លោកគ្រូ​អ្នកគ្រូ បុគ្គលិក​អប់រំ និង​ថ្នាក់ដឹកនាំ​មន្ទីរអប់រំ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ពី បង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស ទោះ​ឋិត​ក្នុង​បរិបទ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការបង្រៀន​ផ្ទាល់​និង​ការបង្រៀន ពី​ចំងាយ (​អន​ឡាញ )។

លោកស្រី​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ហើយ​ខិតខំ​រៀនសូត្រ​ដើម្បី​ក្លាយជា​សិស្ស​ល្អ កូន​ល្អ មិត្ត​ល្អ ជា​ធនធានមនុស្ស​ជួយ​សង្គម​អោយមាន​ការរីកចម្រើន ។ លោកស្រី​បាន​បន្តថា ដើម្បី​ចៀសបាន​ពី​ស្លាប់​ដោយ​វីរុស​កូ​វីដ​១៩ បំ​លែង​ថ្មី (​អូ​មី​ក្រុង​) ក្មួយៗ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ឲ្យ​បាន​គ្រប់គ្នា ដូច្នេះ​សូម​ក្មួយៗ លោកគ្រូ​អ្នកគ្រូ ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ សូម​មកចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្នា និង​ត្រៀមខ្លួន សម្រាប់​ដូ​ស​ទី​៤​ផងដែរ៕

ដោយ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម