Connect with us

ព័ត៌មានជាតិ

អាជ្ញាធរកម្ពុជា និងម៉ាឡេស៊ី រំដោះ​ខ្មែរអ៊ីស្លាមម្នាក់ ដែលរងការធ្វើទារុណកម្ម

បានផុស

នៅ

នគរបាលកម្ពុជា សហការជាមួយអាជ្ញាធរប្រទេសម៉ាឡេស៊ី បានជួយ​អន្តរាគមន៍​សង្គ្រោះ​ និងរំដោះពលការិ​នី​ជនជាតិ​ខ្មែរអ៊ីស្លាមម្នាក់ ដែលរងការធ្វើទារុណកម្មពីសំណាក់ម្ចាស់ផ្ទះជាជនជាតិម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យ​ដឹង​នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ថា ស្ត្រីជនជាតិខ្មែរអ៊ីស្លាមម្នាក់ ដែលត្រូវបានគេសរសេរសារ​បង្ហោះ​លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ក្មេងស្រីខ្មែរម្នាក់បម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី​ត្រូវម្ចាស់​ផ្ទះធ្វើទារុណកម្ម និងកាត់ស្លឹកត្រចៀកយ៉ាងព្រៃផ្សៃ” នោះត្រូវបានជួយសង្គ្រោះដោយជោគ​ជ័យ ក្រោមកិច្ច​សហប្រតិបត្តិការយ៉ាងល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គស្នងការដ្ឋាននគរ​បាលជាតិ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីស្ថានទូតព្រះរាជាណាចក្រកម្ពុជា​ ប្រចាំប្រទេសម៉ា​ឡេ​ស៊ី និងសហការជាមួយសមត្ថកិច្ចម៉ាឡេស៊ីផងដែរ ទើបឈានដល់ការរំដោះនារីរងគ្រោះ និងបានបញ្ជូន​ទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ ។

​លោកឧត្តមសេនីយ៍​ បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចម៉ាឡេស៊ី កំពុងស៊ើបអង្កេតដើម្បីមានចំណាត់​ការបន្ត​លើ​ជនដៃដល់ រីឯជនរងគ្រោះ បន្ទាប់ពីព្យាបាលជាសះស្បើយពីរបួស ស្ថានទូតព្រះរាជាណាចក្រកម្ពុជា​ប្រ​ចាំប្រទេសម៉ាឡេស៊ី នឹងរៀបចំសម្របសម្រួលឲ្យវិលត្រឡប់មកកម្ពុជាវិញ ។
 
លោក​ឧត្ដមសេនីយ៍​ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមនាយកដ្ឋានជំនាញ សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏​ល្អរបស់អាជ្ញាធរម៉ាឡេ​ស៊ី និងស្ថាប័នពាក់ព័ន្ធ ​ព្រមទាំងសាធារណជន អ្នកសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គមដែល​តែងតែ​ចូលរួម​ចំណែកក្នុងកិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងក៏ដូចជា​ការ​ចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម៕
 
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម