Connect with us

ព័ត៌មានជាតិ

អ្នកចាក់ Johnson & Johnson ឬ AstraZeneca ត្រូវចាក់ដូសជំរុញវ៉ាក់សាំងដដែល ឬផ្សេង?

បានផុស

នៅ

ថ្វីដ្បិតវ៉ាក់សាំង Johnson & Johnson ជាដើមដែលត្រូវការចាក់វ៉ាក់សាំងមូលដ្ឋានចំនួនតែ ១ ដូស ឬ ១ ដងក្ដី ក៏នៅតែត្រូវការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមដែរ។ តើអ្នកចាក់វ៉ាក់សាំងមូលដ្ឋានប្រភេទវ៉ាក់សាំងខាងលើ ត្រូវតែចាក់វ៉ាក់សាំងដូសជំរុញប្រភេទដដែល ឬអាចចាក់ប្រភេទផ្សេងគ្នាបាន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា អ្នកចាក់វ៉ាក់សាំងមូលដ្ឋាន ដោយប្រើវ៉ាក់សាំង Johnson & Johnson ឬ AstraZeneca អាចប្រើវ៉ាក់សាំងដូសជំរុញប្រភេទផ្សេងទៀតបាន ដោយមិនប្រកាន់ថា ទាល់តែចាក់វ៉ាក់សាំងប្រភេទតែមួយដូចគ្នាទេ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបនេះ បញ្ជាក់ថា ការចាក់វ៉ាក់សាំងជំរុញ អាចចាក់វ៉ាក់សាំងប្រភេទផ្សេងពីវ៉ាក់សាំងមូលដ្ឋាន Johnson & Johnson ឬ AstraZeneca ដែលខ្លួនបានចាក់ពីមុនបាន ដោយមិនប៉ះពាល់អ្វីទេ និងមានប្រសិទ្ធិភាពដូចគ្នា ឱ្យតែវ៉ាក់សាំងជំរុញនោះត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។

​ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខាងលើ សូមក្រើនរំលឹកចំពោះប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងគ្រប់ ២ ដូស ឬដូសមូលដ្ឋាន ដែលបានចាក់វ៉ាក់សាំងមូលដ្ឋានទាំងនោះបានចំនួន ៤ ខែហើយ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅគ្រប់រាជធានខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនកងការពារខ្លួនពីមេរោគកូវីដ-១៩ និងជំងឺបំប្លែងថ្មី ស្របពេលមានការឆ្លងនៃជំងឺប្រភេទអូមីក្រុងចូលក្នុងសហគមន៍។​

គួរបញ្ជាក់ថា កម្ពុជានឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនដល់ក្រុមប្រឈមខ្ពស់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញដែលមានគម្លាតចាប់ពី ៤ ខែឡើង ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ តទៅ នៅតាមមន្ទីរពេទ្យជាតិនានា ក្នុងរាជធានីភ្នំពេញ។

គិតត្រឹមថ្ងៃទី ១១ ខែមករានេះ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាន នាក់ មានចំនួន ៨៩,៣៣%។ ក្នុងនោះអ្នកចាក់ដូសទី ១ មានចំនួនសរុប ១៤ ២៩២ ៧៦១ នាក់ អ្នកបានចាក់ដូសទី ២ មានចំនួនសរុបចំនួន ១៣ ៦៩៥ ៨៩០ នាក់ និងអ្នកបានចាក់ដូសទី ៣ មានចំនួនសរុបចំនួន ៤ ១៦០ ២០៣ នាក់។

កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា៖ លើប្រជាជនអាយុពី ១៨ ឆ្នាំឡើង មាន ១០១,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មាន ៩៩,២២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។ លើកុមារអាយុពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មាន ១០៥,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់ និង លើកុមារអាយុ ០៥ឆ្នាំ មាន ១០២,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ៥១ នាទីutes មុន

គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ

សន្តិសុខសង្គម៥៨ នាទីutes មុន

ខេត្តកំពង់ធំ ជំរុញ និងលើកទឹកចិត្តដល់គ្រប់សមាសភាពទាំងអស់ក្នុងមូលដ្ឋានទាញយក និងប្រើប្រាស់ App NoDrug

Sokha Hotels

ព័ត៌មានពេញនិយម