ព័ត៌មានជាតិ
អភិបាលរាជធានី និងភរិយា បរិច្ចាគថវិកា ១០០លានរៀល ជូនសម្តេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណាឃួង ស្រេង បានបរិច្ចាគថវិកា ចំនួន១០០លានរៀល ស្មើ២ម៉ឺន៥ពាន់ដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ស្របពេលដែលលោកឧកញ៉ា និងសប្បុរសជននានា បានបរិច្ចាគជូនសម្តេចតេជោ បានជាច្រើនលានដុល្លារហើយដែរនោះ។
![](https://kampucheathmey.com/wp-content/uploads/2020/12/image-2020-12-09T152814.326.jpg)
ការបរិច្ចាកថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូស មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
![](https://kampucheathmey.com/wp-content/uploads/2020/12/image-2020-12-09T152810.110.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/image-2020-12-09T152811.756.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/image-2020-12-09T152813.227.jpg)
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
អត្ថបទ៖ ស្រីរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព