Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី និងភរិយា បរិច្ចាគ​ថវិកា ១០០​លាន​រៀល ជូន​សម្តេច​តេ​ជោ ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩

បានផុស

នៅ

អភិបាល​រាជធានី​ភ្នំពេញ លោក​ ឃួ​ង ស្រេង និង​លោកស្រី ​ជា ស៊ីណា​ឃួ​ង ស្រេង បាន​បរិច្ចាគ​ថវិកា ចំនួន​១០០​លាន​រៀល ស្មើ​២​ម៉ឺន​៥​ពាន់​ដុល្លារ​ ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ស្រប​ពេល​ដែល​លោក​ឧកញ៉ា និង​សប្បុរសជន​នានា​ បាន​បរិច្ចាគ​​ជូន​សម្តេច​តេ​ជោ​ បានជា​ច្រើន​លាន​ដុល្លារ​ហើយ​ដែរ​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​បរិច្ចាក​ថវិកា​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការ​ត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​១​លាន​ដូ​ស មក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

​សូម​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នា​ល្ងាច​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​ប្រកាស​ពី​ការត្រៀម​បម្រុង​ថវិកា សម្រាប់​ទិញ​វ៉ាក់សាំង​យកមក​ចាក់ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ជា​ជំហាន​ដំបូង​ចំនួន ១​លាន​ដូ​ស ដើម្បី​ចាក់​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ម៉ឺន​នាក់​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​ម៉ាស អាល់កុល និងសម្ភារៈ​ការពារ​មួយ​ចំនួន ត្រូវ​បាន​ផ្តល់​ជូន​ ស.ស.យ.ក ​ក្នុង​យុទ្ធនា​ការផ្សព្វផ្សាយ​ជំងឺកូវីដ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម