ព័ត៌មានជាតិ
អាជ្ញាធរមណ្ឌលគិរីបង្គាប់ឱ្យអ្នករំលោភដីរដ្ឋ ប្រញាប់ប្រគល់ដីមកវិញ ចៀសវាងប្រឈមផ្លូវច្បាប់
អាជ្ញាធរខេត្តមណ្ឌលគីរីអំពាវនាវដល់អ្នករំលោភដីឯកជន និងដីសាធារណៈរបស់រដ្ឋប្រញាប់ប្រគល់ឱ្យរដ្ឋវិញជាបន្ទាន់ដើម្បីចៀសវាងប្រឈមនូវទោសទណ្ឌតាមផ្លូវច្បាប់។

លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរីបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី ១០ ខែមករាថា រដ្ឋបាលខេត្តមណ្ឌលគិរី បានជូនដំណឹងដល់ បុគ្គលដែលពាក់ព័ន្ធ រួមមាន អ្នកផ្ដើម គំនិត អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកញុះញង់ ដែលបាន និងកំពុងរុករានទន្ទ្រានកាន់កាប់ កាប់ឆ្ការ ឈូសឆាយ ដុត ហ៊ុមព័ទ្ធ សាងសង់សំណង់ សំណង់មិនរៀបរយ ស្នាក់នៅ ដាំដំណាំផ្សេងៗនៅក្នុងជីតម្របព្រៃឈើ តំបន់អភិរក្សធនធាន ធម្មជាតិ ដីព្រៃការពា៖ របៀងអភិរក្សជីវៈចម្រុះ ដែលជាដីឯកជន និងដីសាធារណៈរបស់រដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្ត មណ្ឌលគិរី ឱ្យបានជ្រាបថា៖ សកម្មភាពទាំងអស់ខាងលើនេះ គឺជាបទល្មើស ដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ នៃច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ ច្បាប់ភូមិបាល និងច្បាប់សំណង់ ដែលមាននៅជាធរមាន។

លោកអភិបាលខេត្តបានបន្តថាក្នុងន័យនេះ ដើម្បីចៀសវាងការប្រឈមនូវទោសទណ្ឌតាមផ្លូវច្បាប់ រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវ ជាថ្មីម្តងទៀត ដល់បុគ្គលដែលពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពទាំងឡាយដូចមានរៀបរាប់ខាងលើ ដោយត្រូវធ្វើការរុះរើសំណង់ និងការ្យផ្សេងៗ ហើយចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ដើម្បីកាន់កាប់ និងគ្រប់គ្រងដីរបស់រដ្ឋវិញ។

លោកអភិបាលខេត្តបានបន្តទៀតថា បុគ្គលទាំងឡាយណាដែលបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើ នឹងត្រូវផ្តន្ទាទោសតាមមាត្រាច្បាប់ដូចខាងក្រោម៖
១- មាត្រា៩៧ និងមាត្រា៩៨ នៃច្បាប់ស្ដីពីព្រៃឈើគឺជនណាដែលបានប្រព្រឹទ្ធបទល្មើសដូចជា៖ ក្លែងបន្លំ លិខិតសាធារណៈ ដែលពាក់ព័ន្ធនឹងវិស័យព្រៃឈើ ឬសត្វព្រៃ បំផ្លាញ លាក់បាំង លក់ ឬ លួចវត្ថុតាងព្រៃឈើកំទេច ផ្លាស់ប្ដូរ លប់បំបាត់ ឬធ្វើឱ្យខូចខាតដល់ព្រំសីមា នៃតំបន់ការពារព្រៃឈើ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធ កាន់កាប់ដីព្រៃ ត្រៀវ បំពុល កាប់បំផ្លាញ ផ្តួលរំលំដើមឈើ ឬគាស់រំលើងប្រមូលគល់ឈើ បង្កឱ្យមានភ្លើងឆេះព្រៃដោយ ចេតនា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារចាប់ពី ០៥ឆ្នាំ ទៅ១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់យកមកធ្វើជាសម្បត្តិរដ្ឋ។ ករណីជនប្រព្រឹត្តល្មើសមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេរដង នៃទោសខាងលើ។

– មាត្រា៥៦ និងមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ បានចែងថា ជនដែលបានប្រព្រឹត្ត បទល្មើសណាមួយរួមមាន ៖ កាប់គាស់ រុករានដីព្រៃ កាប់ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ ឬការ យកថ្ម ក្រួស ខ្សាច់ រ៉ែ កាកាប់គាស់ឈូសឆាយ កាយយកដី ឬចាក់លុប ឬចាក់បំពេញដី ឬចាក់បំពេញដែនទឹក ដោយ គ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដោយត្រូវដាក់ពន្ធនាគារចាប់ពី ០៥ឆ្នាំ ដល់ ១០ឆ្នាំ និង/ឬ ទោសពិន័យជាប្រាក់ចាប់ពី ១៥លានរៀល ទៅ ១៥០លានរៀល។ ករណីបុគ្គលប្រព្រឹត្តបទល្មើសជា នីតិបុគ្គល នោះទោសពិន័យជាប្រាក់ចាប់ពី ១៥០លានរៀល ទៅ ២៥០លានរៀល។
៣- មាត្រា២៥៩ នៃច្បាប់ភូមិបាល ចែងថា ការប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពី ៥,០០០,០០០រៀល ទៅ ៥០,០០០,០០០រៀល និង/ឬផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ។
លោកអភិបាលខេត្តបានជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវចុះពិនិត្យ និងមានវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតតាមខ្លឹមសារ នៃលិខិតនេះហើយបុគ្គលពាក់ព័ន្ធទាំងអស់ជ្រាប និងចូលរួមអនុវត្តតាមខ្លឹមសារខាងលើប្រកបដោយស្មាតើទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់។
គួរបញ្ជាក់ថា កាលពីថ្មីៗនេះក្រុមការងារចម្រុះថ្នាក់ជាតិ សហការជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបបទល្មើសដីព្រៃដែលជនល្មើសបានកាប់រាន និងហ៊ុមព័ទ្ធដោយខុសច្បាប់ស្ថិតនៅចំណុចនិយាមកាលេខ (739324-1364633) ក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយក្រុមការងារបានរុះរើបង្គោលរបង (ឈើ និងថ្ម) បន្លាលួស និងរោងដែកប្រកស័ង្គសីដែលជនល្មើសបានបោះដើម្បីយករក្សាទុក និងបន្តចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក