ព័ត៌មានជាតិ
រដ្ឋមន្ត្ត្រីអង់គ្លេសទទួលបន្ទុកអាស៊ី៖ កម្ពុជានឹងក្លាយជាដៃគូសំខាន់ ក្នុងឆ្នាំ ២០២២
រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកអាស៊ី លោកស្រី Amanda Milling មានប្រសាសន៍ថា កម្ពុជានឹងក្លាយជាដៃគូសំខាន់សម្រាប់ចក្រភពអង់គ្លេសក្នុងឆ្នាំ ២០២២ ស្របពេលដែលចក្រភពអង់គ្លេសស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយមិត្តអាស៊ាន។

នេះបើតាម សេចក្ដីប្រកាសព័ត៌មាន ចេញនៅថ្ងៃទី ១២ ខែមករានេះ ដែលស្ថានទូតចក្រភពអង់គ្លេស ផ្ដល់មក “កម្ពុជាថ្មី”។
ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃរបស់លោកស្រីរដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកអាស៊ី Amanda Milling មកកាន់ប្រទេសកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការជំរុញទំនាក់ទំនង និងធ្វើការជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ។

លោកស្រី Amanda Milling មានប្រសាសន៍បន្តទៀតថា៖ “ការមកដល់ក្រុងភ្នំពេញដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំក្នុងឆ្នាំនេះ គឺបង្ហាញពីការប្ដេជ្ញាចិត្តរបស់យើង ក្នុងការជំរុញទំនាក់ទំនង និងធ្វើការជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗមួយចំនួនក្នុងតំបន់ រាប់ចាប់ពីការស្ដារឡើងវិញពីជំងឺកូវីដ-១៩ ដល់ការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការប្រែប្រួលអាកាសធាតុ”។
រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកអាស៊ី លោកស្រី Amanda Milling បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ ខណៈកម្ពុជាកាន់តំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់ឆ្នាំ ២០២២។

លោកស្រីបានជួបពិភាក្សាការងារជាមួយសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា។ ជួបជាមួយរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេសថ្មីរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ដើម្បីពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធលើបញ្ហាប្រឈមរួម និងធ្វើការរួមគ្នាដើម្បីបន្តទំនាក់ទំនងចក្រភពអង់គ្លេស-អាស៊ាន។ ជួបពិភាក្សាជាមួយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ស្ដីពីការកែលម្អការអប់រំរបស់កុមារី និងក្មេងស្រី និងជំនួបរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដើម្បីកសាងវឌ្ឍនភាពដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុង Glasgow។ ជួបជាមួយបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា និងបណ្ឌិត គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ដើម្បីពិភាក្សាលើបញ្ហាអាស៊ាន និងបញ្ហាក្នុងតំបន់។ លោកស្រីរដ្ឋមន្ត្រី បានរៀបចំកិច្ចប្រជុំតុមូលជាមួយអង្គការសិទ្ធិមនុស្ស និងជួបម្ចាស់អាជីវកម្ម សហគ្រិនរបស់អង់គ្លេសដែលធ្វើការក្នុងប្រទេសកម្ពុជា និងជួបអតីតអ្នកនយោបាយរបស់បក្សប្រឆាំង លោក កឹម សុខា។

គួរបញ្ជាក់ថា លោកស្រី Amanda Milling គឺជារដ្ឋមន្ត្រីទី ១ មកពីប្រទេសដៃគូសន្ទនាអាស៊ានដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់តាំងពីកម្ពុជាបានទទួលតំណែងជាប្រធានប្ដូរវេនពីប្រទេសប៊្រុយណេកាលពីដើមខែនេះ។ លោកស្រីក៏ជារដ្ឋមន្ត្រីចក្រភពអង់គ្លេសដំបូងគេដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់តាំងពីចក្រភពអង់គ្លេសទទួលបានឋានៈជាដៃគូសន្ទនាអាស៊ានក្នុងឆ្នាំ ២០២១៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង