ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ជំរុញឲ្យបង្កើនការផ្តល់ចំណេះដឹង និងជំនាញ ជូនជនរងគ្រោះដោយសារគ្រឿងញៀន
លោក ធូ ស៊ុន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យបង្កើន ការផ្តល់សេវាប្រកបដោយគុណភាព ជូនជនរងគ្រោះដោយសារគ្រឿងញៀន ជាពិសេសទៅលើចំណេះដឹង និងជំនាញ សម្រាប់ជាទុនចិញ្ចឹមជីវិតពួកគេ នៅថ្ងៃអនាគត។
លោក ធូ ស៊ុន បានជំរុញបែបនេះ គឺនៅក្នុងកិច្ចប្រជុំផ្ទេរ ប្រគល់តួនាទីភារកិច្ច ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដែលមានទីតាំងនៅភូមិឬទ្ធី ២ ឃុំកែវ ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២។
លោក ធូ ស៊ុន បានថ្លែងនូវការលើកទឹកចិត្ត ចំពោះប្រធានស្តីទីថ្មីមជ្ឈមណ្ឌលជាតិ ហើយស្នើឲ្យបន្តចាត់ចែងគ្រប់គ្រង ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងមានគណនេយ្យភាព ចំពោះការងារ។
លោក វ៉ិត វ៉ាល់ដា ប្រធានស្តីទីចាស់មជ្ឈមណ្ឌលជាតិ បានធ្វើរបាយការណ៍ ផ្តល់សេវាព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ ដល់រងគ្រោះដោយសារគ្រឿងញៀន ក្រោយទទួលបានការបន្សាបពីមជ្ឈមណ្ឌលបណ្តោះអាសន្ននានា មុនលោកត្រូវផ្ទេរភាកិច្ចទៅបម្រើការងារ នៅទីស្តីការក្រសួង។
លោក កែវ វាសនា ប្រធានស្តីទីថ្មីមជ្ឈមណ្ឌលជាតិ បានឡើងធ្វើសេចក្តីប្តេជ្ញាចិត្ត និងខិតខំបំពេញការងារដឹកនាំមជ្ឈ មណ្ឌលជាតិនេះ ឲ្យក្លាយជាមជ្ឈមណ្ឌលគំរូ ទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ។
ក្នុងនាមរដ្ឋមន្ត្រីលោក វង សូត លោក ធូ ស៊ុន រដ្ឋលេខាធិការ បានកោតសរសើរ ដល់កិច្ចសហការឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ស្មោះត្រង់ វិជ្ជាជីវៈ រវាងប្រធានស្តីទីចាស់មជ្ឈមណ្ឌលជាតិ និងមន្រ្តីគ្រប់ផ្នែក ដោយមានការគាំទ្រពីក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធសម្រេចបានលទ្ធផល គួរកត់សម្គាល់។
ជាមួយគ្នានេះលោក ធូ ស៊ុន បានផ្តាំផ្ញើដល់លោក កែវ វាសនា ប្រធានស្តីទីថ្មីមជ្ឈមណ្ឌលជាតិ ត្រូវបន្តត្រូវបន្តចាត់ចែងគ្រប់គ្រង ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងមានគណនេយ្យភាពចំពោះការងារ និងសហការល្អជាមួយគ្រប់ផ្នែកពាក់ព័ន្ធ និងអាជ្ញាធរដែនដី និងបន្តសម្រេចបានលទ្ធផល ការផ្តល់សេវាប្រកបដោយគុណភាព ជូនជនរងគ្រោះដោយសារគ្រឿងញៀន ដោយទទួលបានចំណេះជំនាញ សម្រាប់ជាទុនចិញ្ចឹមជីវិតតរៀងទៅ។
សូមបញ្ជាក់ថា រយ:ពេល ៩ខែ ឆ្នាំ ២០២១ នេះកម្ពុជា បានធ្វើសមាហរណកម្មជនរងគ្រោះ ដែលបានព្យាបាលស្តារនីតិសម្បទា ផ្តាច់សារធាតុញៀន ពីមជ្ឈមណ្ឌលបណ្តោះអាសន្ននានា ឲ្យទៅរួមរស់ជាមួយក្រុមគ្រួសារ និងសហគមន៍វិញបានចំនួន ៦៩១៤នាក់ ផងដែរ៕
អត្ថបទ៖ វិមាន




-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង