ព័ត៌មានជាតិ
អគារព្យាបាលជំងឺកម្ពស់ ៥ ជាន់ នៅពេទ្យព្រះអង្គឌួង នឹងបញ្ចប់ការសាងសង់នៅចុងខែមីនាខាងមុខ
អគារមជ្ឈមណ្ឌលព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់កមានកម្ពស់ ៥ ជាន់ ដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យព្រះអង្គឌួង ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែមីនាឆ្នាំ ២០២២ ខាងមុខ។

ថ្លែងក្នុងសន្ទនាគោលនយោបាយធ្វើឡើងតាមអនឡាញតាមរយៈ ZOOMជាមួយ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាកាលពីថ្ងៃទី ១១ មករា លោក ហ្យន់ជូន នោ (Hyunjun RHO)ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA)ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា អគារមជ្ឈមណ្ឌលព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់កមានកម្ពស់ ៥ ជាន់ ដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យព្រះអង្គឌួង ដែលកំពុងសាងសង់ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េប្រមាណ ៨ លានដុល្លារអាមេរិកគ្រោងនឹ ងបញ្ចប់ការសាងសង់នៅចុងខែមីនាឆ្នាំ ២០២២ ខាងមុខនេះ។

បើតាមលោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា អគារនេះ បានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ ២០២០ ហើយតាមផែនការគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ គម្រោងនេះបានពន្យារពេល ទៅដើមឆ្នាំ ២០២២វិញ។ លោក នាយកមន្ទីរពេទ្យបានបន្តថា តាមអ្នកជំនាញការកូរ៉េអគារនេះ គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងកំឡុងខែមេសាឆ្នាំ ២០២២ ខាងមុខនេះ។ លោក នាយកមន្ទីរពេទ្យ បានបន្ដទៀតថា អគារនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ៨ លានដុល្លារអាមេរិក ដោយនឹងត្រូវបានបំពាក់សម្ភារទំនើបបំផុត និងចាំបាច់នានា ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីរពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត។

លោក នាយកមន្ទីរពេទ្យ បានបន្ថែមថា នៅពេលអគារនេះសាងសង់រួចរាល់ហើយនឹងជួយបំពេញការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង កាន់តែល្អបន្ថែមទៀត ខណៈដែលមន្ទីរពេទ្យព្រះអង្គឌួងសព្វថ្ងៃនេះ ផ្ដល់សេវាថែទាំជំងឺជូនប្រជាពលរដ្ឋ មានចំនួនច្រើនក្នុងមួយថ្ងៃៗ ជាពិសេស កម្មករ កម្មការិនី។
លោក ហ្យន់ជូន នោ បានរំលឹកថាចាប់តាំងពីឆ្នាំ ១៩៩១-២០២១ កយកា-KOICA បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦ លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកបានបន្តទៀតថា ហិរញ្ញប្បទានឥតសំណងទាំងនោះផ្តោតលើវិស័យអាទិភាពចំនួន ៤ រួមមាន ១)វិស័យគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ២)វិស័យអប់រំ ៣)វិស័យកសិកម្មនិងអភិវឌ្ឍជនបទ និង ៤)វិស័យដឹកជញ្ជូន។ ដោយឡែក សម្រាប់ឆ្នាំ ២០២២ នេះ ជំនួយឥតសំណង របស់កយកា-KOICAដល់កម្ពុជាមានចំនួនសរុប ២០,៧ លានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត