ព័ត៌មានជាតិ
គិតត្រឹមថ្ងៃនេះ នៅខេត្តកំពត មានពលរដ្ឋបានចាក់វ៉ាក់សាំងដូសជំរុញ ជាង ៥ម៉ឺននាក់
គិតត្រឹមថ្ងៃនេះ នៅខេត្តកំពត មានប្រជាពលរដ្ឋទទួលបាន ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី៣ ឬដូសជំរុញចំនួន ៥៤,៣៨៥នាក់ ស្មើនឹង ១២.០៦ភាគរយ នៃផែនការ។ នេះបើតាមការឲ្យដឹងពីលោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានប្រាប់ភ្នាក់ងារកម្ពុជាថ្មីថា កន្លងមកការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ចាប់ពីដូសទី ១ រហូតដល់ដូសទី ៣ ឬដូសជំរុញ ផ្នែកជំនាញ ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានធ្វើការផ្សព្វផ្សាយ ជូនដំណឹងដល់សាធារណជន ពិសេសប្រជាពលរដ្ឋទូទៅក្នុងខេត្តកំពត ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខភាព និងរួមចំណែកក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ពិសេសមេរោគបំប្លែងថ្មី ដែលមានឈ្មោះថា អូមីក្រុង (Omicron)។
លោក ញា ប៊ុនថន បានបញ្ជាក់ទៀតថា កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវប្រព្រឹត្តឡើងជាបន្តបន្ទាប់ ចាប់ពីដូសទី ១ ដល់ដូសទី ២។ លុះចាក់បាន ២ដូសរួច បានចំនួន ៤ខែហើយនោះ នឹងអនុញ្ញាតឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ អាចចាក់ដូសទី ៣ ឬដូសជំរុញបន្តទៀត ដោយការអនុវត្ត គ្មានគិតថ្ងៃបុណ្យ ឬជាថ្ងៃសៅរ៍ អាទិត្យនោះឡើយ។
ដោយឡែក លោក ស៊ីន ចូវ ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្តកំពត បានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋលើកទី ៣ ឬដូសជំរុញនេះ ត្រូវបានអនុវត្តយ៉ាងផុលផុស គឺពុំបានគិតថាថ្ងៃសៅរ៍ ឬជាថ្ងៃអាទិត្យនោះឡើយ ដោយក្រុមការងារជាបុគ្គលិកពេទ្យនៅគ្រប់មន្ទីរពេទ្យបង្អែក ក៏ដូចជាមណ្ឌលសុខភាពទូទាំងខេត្ត ទាំង ៩ក្រុង-ស្រុក បាននិងកំពុងរង់ចាំទទួលសេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ។
ក្នុងដំណាក់កាលនេះ មន្ត្រីជំនាញបានធ្វើការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលមិនទាន់បានចាក់វ៉ាក់សាំងលើកទី ៣ សូមឲ្យប្រជាពលរដ្ឋមកចាក់ឲ្យបានគ្រប់ៗគ្នា ដែលបច្ចុប្បន្នក្រុមការងារ មន្ត្រីជំនាញកំពុងបម្រើសេវា នៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាព តាមបណ្តាឃុំ-សង្កាត់ទាំងអស់ នៃខេត្តកំពត៕
អត្ថបទ៖ សេង ណារិទ្ធ








-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង