Connect with us

ព័ត៌មានជាតិ

សម្តេចចៅហ្វាវាំង គង់ សំអុល បាននាំយកព្រះរាជទ្រព្យជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេច​ព្រះមហាក្សត្រី ១០ ម៉ឺនដុល្លារអាមេរិក ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

បានផុស

នៅ

​នៅ​ថ្ងៃទី​ ១២ ខែមករា ឆ្នាំ​ ២០២២ តាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេចចៅហ្វាវាំង គង់ សំអុល បាននាំយកព្រះរាជទ្រព្យជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំនួន​ ១ ​សែន​ដុល្លារ​អាមេរិក ទៅ​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​លិខិត​មានអត្ថន័យថា៖ បពិត្រ​សម្តេចព្រះ​មហាក្សត្រី ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​!

តាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រី​ង្គា​រ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​

​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង បាន​នាំយក​ព្រះរាជ​ទ្រព្យ ជា​ព្រះរាជទាន​ដ៏​ថ្លៃថ្លា របស់ សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំនួន​ ១០ ​ម៉ឺន​ដុល្លារ​អាមេរិក ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ។​

​ទូលបង្គំ ខ្ញុំម្ចាស់ យើងខ្ញុំ ជា​កូនចៅ ចៅទួត​ទាំងអស់គ្នា សូម​ព្រះ​បរម​រាជានុញ្ញាត ក្រាបបង្គំ​ថ្វាយ នូវ​កតញ្ញូតាធម៌ និង​អរ​ព្រះរាជ​គុណ ដ៏​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​ព្រះរាជ ហឫទ័យ​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​ខ្ពង់ខ្ពស់​ជាទីបំផុត របស់​សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ដែលជា​និច្ចកាល ព្រះអង្គ​តែងតែ​គិតគូរ យក​ព្រះទ័យ​ទុកដាក់ ដល់​សុខុមាលភាព​របស់​កូនចៅ ចៅ​ទូត​របស់​ព្រះអង្គ ។​

​ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​អញ្ជលី​ប្រណម​បួងសួង​ដល់​គុណបុណ្យ ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី អធិដ្ឋាន​ដល់​ព្រះ​បារមី​នៃ​ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ និង ព្រះ​ឫទ្ធានុភាព​នៃ​ព្រះ​វិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យា​នី​ខ្មែរ​គ្រប់​ព្រះអង្គ ព្រម ទាំង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក ជាពិសេស​សូម​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្ដេច នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» សូម​តាម​ជួយ​ទ្រទ្រង់​ថែរក្សា​ការពារ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​មាន​ព្រះរាជសុខភាព ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ដើម្បី​ទ្រង់​គង់​ប្រថាប់ ជា​ម្លប់​ដ៏​ត្រជាក់ត្រជំ ដល់​ប្រជារាស្ត្រ​ខ្មែរ លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្បូរ​សប្បាយ​ថ្កុំថ្កើង រុងរឿង​ជានិច្ច​និរន្តរ​តរៀង​ទៅ​។ សេចក្តី​គួរ​ពុំគួរ សូម សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជមាតា​ជាតិខ្មែរ ទ្រង់​ព្រះមេត្តាប្រោស​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ វិនាទី មុន

អេស្ប៉ាញ​ជួប​​គ្រោះ​ទឹកជំនន់ភ្លាមៗ​ប៉ះពាល់​ផ្ទះរាប់​រយ​ខ្នង និង​​ជម្លៀសប្រជាជនចេញ​ដោយ​បង្ខំ​

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​ប្រជាជន​ឥណ្ឌូណេស៊ី៥០០​នាក់​ត្រូវ​​ចាប់​បញ្ជូន​ទៅ​​ស្រុក​វិញ​​​ពី​មីយ៉ាន់​​រយៈពេល​២ថ្ងៃ​​​

ជីវិតកម្សាន្ដ១៨ នាទីutes មុន

Lee Joon-gi ស្ថិតនៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងការគេចពន្ធ

ព័ត៌មានជាតិ១៨ នាទីutes មុន

ប្រើពេលជាសង្ឃជាង២៧ព្រះវស្សា ព្រះអង្គ ជួន កក្កដា លាចាកសិក្ខាបទ ដោយហេតុ «អស់បុណ្យជាសង្ឃ»

ព័ត៌មានជាតិ១៩ នាទីutes មុន

របាយការណ៍៖ អង្កេតចន្លោះជំរឿនប្រជាជនកម្ពុជាមានជាង ១៧លាននាក់ កើនឡើង១១% រយៈពេល ៥ឆ្នាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម