ព័ត៌មានជាតិ
ក្រសួងព័ត៌មាន កំពុងពិនិត្យលើសកម្មភាព របស់បុគ្គលឈ្មោះ ផាត់ ហ៊ន មុនឲ្យថ្នាក់ដឹកនាំសម្រេច
មន្ត្រីជំនាញនៅក្រសួងព័ត៌មាន កំពុងពិនិត្យលើសកម្មភាព របស់បុគ្គលឈ្មោះ ផាត់ ហ៊ន ចាងហ្វាងសារព័ត៌មាន KHPlush News មុននឹងធ្វើរបាយការណ៍ ជូនថ្នាក់ដឹកនាំក្រសួងព័ត៌មាន ពិនិត្យសម្រេច។
ប៉ុន្មានថ្ងៃមកនេះ មានមហាជន ក៏ដូចជាអ្នកសារព័ត៌មានអាជីពជាច្រើននាក់ បានបញ្ចេញប្រតិកម្មមិនពេញចិត្ត ទៅលើសកម្មភាព របស់បុគ្គលឈ្មោះ ផាត់ ហ៊ន ដែលបានថតជាវីដេអូ ដេកននេលនៅតាមផ្លូវ ដែលមិនស័ក្តិសម ជាអ្នកសារព័ត៌មានអាជីពឡើយ។ អ្នករិះគន់ បានស្នើឲ្យបុគ្គលរូបនេះ គួរតែឈប់ធ្វើជាអ្នកសារព័ត៌មានទៅ គួរតែទៅចាប់អាជីពជាអ្នកសម្ដែង ឬអ្នកកំប្លែងវិញ ជាការល្អ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២នេះថា ពាក់ព័ន្ធនឹងករណីបុគ្គលឈ្មោះ ផាត់ ហ៊ន ដែលជាចាងហ្វាងសារព័ត៌មាន KHPlush News នេះ គឺមន្ត្រីជំនាញផ្នែកនីតិកម្ម និងផ្នែកព័ត៌មាន សោតទស្សន៍ កំពុងតែពិនិត្យទៅលើសកម្មភាព របស់បុគ្គលរូបនេះ ហើយបន្ទាប់មកនឹងរៀបចំរបាយការណ៍ ដាក់ជូនថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យសម្រេច។
នៅពេលសួរថាតើ ក្រសួងព័ត៌មាន នឹងអាចដកអាជ្ញាប័ណ្ណសារព័ត៌មាន របស់បុគ្គលឈ្មោះ ផាត់ ហ៊ន ដែរ ឬទេ ក្រោយបញ្ចេញសកម្មភាពបែបនេះ? លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «ដូចខ្ញុំបានបញ្ជាក់អញ្ចឹង យើងកំពុងតែឲ្យជំនាញផ្នែកនីតិកម្ម ផ្នែកព័ត៌មាន និងសោតទស្សន៍ ពិនិត្យ ដើម្បីលើកជាយោបល់ ដាក់ជូនថ្នាក់ដឹកនាំ ដើម្បីពិនិត្យនិងសម្រេច»។
ចំពោះករណីរបស់បុគ្គលឈ្មោះ ផាត់ ហ៊ន ដែលជាចាងហ្វាងសារព័ត៌មាន KHPlush News នេះ មិនមែនទើបតែត្រូវបានមហាជន ក៏ដូចជាអ្នកសារព័ត៌មានអាជីពរិះគន់នោះទេ ពោល គឺកើតឡើងច្រើនដងមកហើយ។ កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ ឈ្មោះ ផាត់ ហ៊ន បានសរសេរលិខិតសុំទោសជាសាធារណៈ ក្រោយពីបានប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យមួយចំនួន។
ក្នុងលិខិតគោរពជូនលោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឈ្មោះ ផាត់ ហ៊ន បានរៀបរាប់ថា «ដោយទទួលបានការឧបត្ថម្ភ ពីម្ចាស់ក្រុមហ៊ុនស្រាបៀក្លាសេកន្លងទៅនេះ ខ្ញុំបាទបានធ្វើការឡាយ (Live) ជាវីដេអូលើ Page របស់ខ្លួន ដែលមានឈ្មោះថា KHPlus News ដោយបានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមួយចំនួនមិនសមរម្យ ជាហេតុនាំឲ្យមហាជនមានមតិយល់ច្រឡំ ចំពោះការផ្សព្វផ្សាយព័ត៌មាន របស់ខ្ញុំបាទ ពេលកំពុងផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងសកម្ម ភាពមួយចំនួន ដើម្បីទាមទារចំណាប់អារម្មណ៍ ពីសាធារណជន»៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ