ព័ត៌មានជាតិ
គ្រោងដាក់មគ្គុទ្ទេសក៍តាមប្រាសាទនៅខេត្តសៀមរាប ផ្តល់ព័ត៌មានដល់ទេសចរ
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប គ្រោងជួបពិភាក្សាជាមួយអាជ្ញាធរអប្សរា លើគម្រោងដាក់មគ្គុទ្ទេសក៍តាមប្រាសាទនានា ដើមី្បបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនាបានដឹងនិងយល់ពីជីវប្រវត្តិ និងអត្ថន័យនៃរូបចម្លាក់តាមជញ្ជាំងប្រាង្គប្រាសាទ។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបមានប្រសាសន៍ថា ដោយសារតែវិបត្តិនៃជំងឺរាតត្បាតកូវិដ១៩ នៅក្នុងរយៈពេល២ឆ្នាំមកនេះ មគ្គុទ្ទេសក៏ទេសចរណ៍នៅតំបន់អង្គរ បានជួបការលំបាកយ៉ាងខ្លាំងផ្នែកជីវភាព ដោយសារតែគ្មានភ្ញៀវទេសចរមកកម្សាន្តព្រោះតែកូវិដ១៩ ដោយអ្នកខ្លះបានងាកទៅរកការងារផ្សេងៗធ្វើ ដើមី្បផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយខ្លះធ្វើជាកម្មករសំណង់ អ្នកខ្លះរត់ម៉ូតូឌុប និងរបរផ្សេងៗទៀតជាដើម។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីជួយដល់បងប្អូនមគ្គុទ្ទេសក៏ទេសចរណ៍នៅក្នុងគ្រាលំបាកនេះ ឯកឧត្តមមានគម្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា រៀបចំឲ្យមានកន្លែងមួយសមរម្យនៅគ្រប់ប្រាសាទដាក់កន្លែងផ្តល់សេវាមគ្គុទ្ទេសក៏ទេសចរណ៍ ដើម្បីឲ្យខាងសមាគមមគ្គុទ្ទេសក៏ទេសចរណ៍អាចរៀបចំសមាជិករបស់ខ្លួន ឲ្យទៅនៅផ្តល់សេវាទីនោះ ដោយមានការប្តូរវេនគ្នា។ ការរៀបចំបែបនេះ ងាយស្រួលដល់ភ្ញៀវទេសចរដែលត្រូវការសេវាមគ្គុទ្ទេសក៏ទេសចរណ៍ទៅរក និងមានសណ្តាប់ល្អទៀតផង។
ដោយស្ថានភាពកូវីដមានភាពធូរស្រាលបន្តិច ភ្ញៀវទេសចរក្នុងស្រុកបានចាប់ផ្តើមចេញដើរកម្សាន្ត ទៅតាមរមណីយដ្ឋាននានា ហើយសម្រាប់ភ្ញៀវទេសចរជាតិ និងបរទេសនៅក្នុងស្រុកដែលបានមកកម្សាន្តនៅតាមប្រាសាទនានានៅក្នុងរមណីយដ្ឋានអង្គរ ក៏បានប្រើប្រាស់សេវាមគ្គុទ្ទេសក៏ទេសចរណ៍ ក្នុងពន្យល់បកស្រាយអំពីប្រាសាទនិមួយៗ។
ការប្រើប្រាស់សេវានេះ អាចឲ្យបងប្អូនមគ្គុទ្ទេសក៏ទេសចរណ៍ រកចំណូលបានខ្លះៗឡើងវិញ។
កន្លងមកនេះមគ្គុទ្ទេសក៏ទេសចរណ៍ បានមកអង្គុយរងចាំភ្ញៀវដែលគេត្រូវការមគ្គុទ្ទេសក៏ទេសចរណ៍ នៅតាមក្រោមម្លប់ឈើតាមផ្លូវចូលទៅប្រាសាទ ឬអាចនិយាយថា អង្គុយចាំចាប់ម៉ូយ ទៅតាមលទ្ធភាពរៀងៗខ្លួន ដែលសកម្មភាពទាំងនេះ ធ្វើឲ្យមានការពិបាកមើលចំពោះបងប្អូនដែលគ្មានទីតាំងប្រចាំការច្បាស់លាស់។
នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនមគ្គុទ្ទេសក៏ទេសចរណ៍នេះដែរ តំណាងសមាគមមគ្គុទ្ទេសក៏ទេសចរណ៍ ក៏បានស្នើសុំមិនឲ្យយកកម្រៃលើការតអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ២០២២ ស្នើសុំមិនបាច់បង់លុយពិនិត្យសុខភាពសម្រាប់មកតអាជ្ញាប័ណ្ណ ស្នើសុំឲ្យមានការផ្តល់ប័ណ្ណ(ប.ស.ស) និងស្នើឲ្យមានការផ្តល់ប្រាក់១ខែ៤០ដុល្លាដូចបុគ្គលិកសណ្ឋាគារជាដើម។
ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តមអភិបាលខេត្តក៏បានជួយដោះស្រាយជូនមួយចំនួនដូចជា ការតអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ២០២២ ដោយមិនបាច់បង់ប្រាក់ ដោយខាងមន្ទីរជំនាញបានស្នើទៅថ្នាក់លើរួចហើយរង់ចាំការសម្រេច។ ចំណែកការទៅពិនិត្យសុខភាពសម្រាប់យកមក តអាជ្ញាប័ណ្ណដោយម្នាក់ៗត្រូវបង់១០ដុល្លានោះ សម្រាប់ឆ្នាំ២០២២នេះ ឯកឧត្តមអភិបាលខេត្តជាចេញប្រាក់បង់ជំនួសសម្រាប់បងប្អូនមគ្គុទ្ទេសក៏ទេសចរណ៍ជាង ៥១១៧នាក់នៅក្នុងខេត្តសៀមរាប។
ដោយឡែកសម្រាប់ប័ណ្ណ (ប.ស.ស ) មន្រ្តីជំនាញ និងពិភាក្សាមើលអំពីលិខិតបទដ្ឋាន៕
អត្ថបទ៖ គឿនវេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត