ព័ត៌មានជាតិ
លម្អិតសង្ស័យអ្នកឆ្លងកូវីដអូមីក្រុង មន្រ្តីចុះយកសំណាកអ្នកពាក់ព័ន្ធទាំងយប់
ខេត្តបាត់ដំបង: មន្រ្តីសុខាភិបាលខេត្តបាត់ដំបងបានចុះស្រាវជ្រាវទាំងយប់ រកអ្នកប៉ះពាល់ផ្ទាល់និងអ្នកពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ ប្រភេទបម្លែងថ្មី អូមីក្រុង នៅភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ នាយប់ថ្ងៃទី ១១ខែមករា ២០២១។
មន្រ្តីសុខាភិបាលខេត្តបានឲ្យដឹងថា អ្នកពាក់ព័ន្ធផ្ទាល់ត្រូវបានបញ្ជូនទៅដាក់ដោយឡែក។ ចំណែកក្រុមគ្រួសារអនុញ្ញាតិឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះដើម្បីតាមដានបន្ត រង់ចាំលទ្ធផលសំណាកពីប៉ាស័្ទរនៅរាជធានីភ្នំពេញ។

លោកវឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងតាមរយ:ផេកផ្លូវការរបស់មន្ទីរថា ព័ត៌មានបឋមមកទល់យប់ថ្ងៃទី១១ខែមករា មានអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយជនជាតិស្វីសពីរនាក់ ដែលមានមេរោគកូវីដ១៩ បម្លែងថ្មី អូមីក្រុង ចំនួន៩នាក់ហើយ ត្រូវបានយកសំណាក និងបន្តតាមដានស្ថានភាពសុខភាព។
មន្ទីរសុខាភិបាលបានឱ្យដឹងថា នៅវេលាម៉ោង ២ និង ៣០នាទី រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ដបាត់ដំបង សហការជាមួយស្រុកប្រតិបត្ដិបាត់ដំបង បានចុះស្រាវជ្រាវអ្នកប៉ះពាល់ករណីវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង ចំពោះបុរសជាអ្នកទេសចរជនជាតិស្វីសឈ្មោះ Daminic Fiuckiger អាយុ៤០ឆ្នាំ និងឈ្មោះ Silvan Kung អាយុ៤៧ឆ្នាំ ដោយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (បន្ទប់លេខ ICU)។


ប្រវត្ដិដំណើរសង្ខេបរបស់អ្នកជំងឺខាងលើនេះ គឺ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ អ្នកទាំងពីរនិងមិត្ដម្នាក់ទៀតបានចូល សម្រាកនៅសណ្ឋាគារឃីងហ្វី ក្នុងសង្កាត់រតន: បន្ទាប់មកបានជិះម៉ូតូកង់៣ ទៅលេងភ្នំសំពៅ រហូតដល់ល្ងាចត្រលប់មកបាត់ដំបងវិញបានចូលហូបអាហារនៅភោជនីដ្ឋាន បាត់ដំបងថោន ហើយក៏ចូលសម្រាកនៅសណ្ឋាគារ។
លុះថ្ងៃទី៤ ម៉ោងប្រហែល ៥:០០នាទីព្រឹក អ្នកទាំង៣ បានជិះម៉ូតូកង់៣ ដដែលទៅចំណតកាណូត ហើយជិះកាណូតធ្វើដំណើរទៅខេត្ដសៀមរាប។ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ សាមីខ្លួនទាំង៣ ត្រូវបានយកសំណាកវត្ថុវិភាគធ្វើដោយតេស្ដ GeneXpert និងទទួលលទ្ធផលវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅទីតាំងខាងលើ។
មន្ទីរសុខាភិបាលបញ្ជាក់ថា បុគ្គលិកទទួលភ្ញៀវសណ្ឋាគារ ១នាក់ និងអ្នកបើកបរកង់៣ ចំនួន១នាក់ ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ បានយកសំណាកវត្ថុវិភាគដោយតេស្ដរហ័សទទួលលទ្ធផលអវិជ្ជមាន និងបន្តតាមដានរោគសញ្ញា។ ចំពោះបុគ្គលិកផ្នែករៀបចំរបស់សណ្ឋាគារ ៥នាក់ប៉ះពាល់ប្រយោល បានយកសំណាកវត្ថុវិភាគដោយតេស្ដរហ័សទទួលលទ្ធផលអវិជ្ជមាន និងបន្តតាមដានរោគសញ្ញាផងដែរ។
ដោយឡែក អ្នកបើកបរកាណូតរស់នៅខេត្តសៀមរាប មន្រ្តីសុខាភិបាលខេត្តបាត់ដំបងបាន រាយការណ៍ទៅមន្រ្តីសុខាភិបាលខេត្តសៀមរាបរួចហើយ ដើម្បីស្រាវជ្រាវយកសំណាក៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង