ព័ត៌មានជាតិ
ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ធ្វើឲ្យទំហំពាណិជ្ជកម្ម អង់គ្លេស-កម្ពុជា បានថយចុះ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី អាម៉ាន់ដា មីលលីង (Amanda Milling) អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

បើតាមលទ្ធផលនៃជំនួប ដែលផ្សព្វផ្សាយដោយក្រសួងការបរទេស នាល្ងាចថ្ងៃទី១២ ខែមករា នេះ បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរ គុណចំពោះចក្រភពអង់គ្លេស ដែលបានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់កម្ពុជា រួមជាមួយ បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ផ្សេងទៀត និងបានការផ្តល់ជំនួយសេដ្ឋកិច្ច-សង្គម លើវិស័យអប់រំ ការបោសសម្អាតមីន បរិស្ថាន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

ជាការឆ្លើយតបលោកស្រី អាម៉ាន់ដា មីលលីង បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏រឹងមាំរបស់កម្ពុជា ដល់ចក្រភពអង់គ្លេសក្នុងការក្លាយជាដៃគូសន្ទនារបស់អាស៊ាន។ លោកស្រី បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ និងបានទន្ទឹង ដល់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស ជាពិសេសលើផែនការសកម្មភាពអាស៊ាន-ចក្រភពអង់គ្លេស សម្រាប់ឆ្នាំ២០២២-២០២៦។

បើតាមលទ្ធផលនោះ ភាគីទាំងពីរបានកត់សម្គាល់នូវការថយចុះនៃទំហំពាណិជ្ជកម្ម ដោយសារតែផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ទៅលើសកម្មភាពពាណិជ្ជកម្ម។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តឱ្យមានវិនិយោគិនពីចក្រភពអង់គ្លេសច្រើនថែមទៀត មកវិនិយោគនៅកម្ពុជា ដោយគិតគូរពិចារណាលើអត្ថប្រយោជន៍ពីការចូលទីផ្សារកម្ពុជា រួមមាន ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង