Connect with us

ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ ត្រូវក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ មកយកទាំងយប់

បានផុស

នៅ

ក្មេងប្រុសម្នាក់ ត្រូវបានរថយន្តក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកច្បារអំពៅមកយកទាំងកណ្ដាលយប់អធ្រាត កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ ក្រោយជាប់ពាក់ព័ន្ធពីម្ដាយ ករណីកូវីដបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង។

តាមរយៈការបង្ហោះរបស់ហ្វេសប៊ុកឈ្មោះ Yeng Vannak បានឲ្យដឹងថា “មកដល់ច្បារអំពៅយើងហើយតើបងប្អូន ប៉េងហួតបឹងស្នោ ៣ កុំ ៣ ការពារ អូមីក្រុង ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២”។ អ្វីដែលធ្វើឲ្យរំជួលចិត្តទៀតនោះ ក្មេងប្រុសអាយុ ៦ ឆ្នាំ ដែលជាប់ពាក់ព័ន្ធនឹងកូវីដបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង ពីម្ដាយ បានគេងនៅលើរថយន្ត ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញសេចក្ដីអាណិតស្រណោះ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នា ចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដប្រភេទថ្មីមួយនេះ ដើម្បីគ្រួសារ និងប្រទេសជាតិរបស់យើង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
May be an image of 1 person and indoor

ទស្សនាវីដេអូ៖


អត្ថបន៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម