Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ជំរុញឲ្យគណៈចលនាមហាជនទូទាំងប្រទេស បន្តចុះដោះស្រាយបញ្ហាទុក្ខលំបាករបស់ពលរដ្ឋ

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល បានជំរុញឲ្យក្រុមការងារទាំងអស់ គណៈចលនាមហាជនទូទាំងប្រទេស បន្តចុះជួយដោះស្រាយ នូវរាល់ទុក្ខលំបាកពលរដ្ឋផ្ទាល់តាមមូលដ្ឋាន ជាពិសេសមិនត្រូវធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ឲ្យសោះ ពោលគឺត្រូវបន្តចូលរួមបង្ការទប់ស្កាត់ទាំងអស់គ្នា។

លោកជំទាវ ម៉ែន សំអន បានថ្លែងបែបនេះខណៈដឹកនាំកិច្ចប្រជុំ ស្តីពី ការងារចលនាមហាជន ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅការងារបន្ដ របស់គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អូន ព័ន្ធមុន្នីរ័ត្ន និងអនុប្រធានគណៈចលនាមហាជន លោកស្រីប្រធានគណៈទាំង ៤ ចំណុះគណៈចលនាមហាជន អស់លោកតំណាងអគ្គលេខាធិការដ្ឋាន ព្រមទាំងសមាជិក-សមាជិកាជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២។

លោកជំទាវ ម៉ែន សំអន ក៏បានថ្លែងនូវការកោតសសើរ និងអំណរគុណដល់អស់លោកលោកស្រី ក្រុមការងារទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្ម ក្នុងពេលកន្លងមក ជាពិសេសលោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃគណៈចលនាមហាជន បានធ្វើសេចក្តីរាយការណ៍ អំពីវឌ្ឍនភាពការងារដ៏លម្អិត ក្នុងរយៈពេល ១ឆ្នាំកន្លងមក។

ជាមួយគ្នានេះដែរ លោកជំទាវ ម៉ែន សំអន ក៏បានផ្ដល់នូវអនុសាសន៍ល្អៗ ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងនោះពាក់ព័ន្ធនឹងបរិបទកូវីដ-១៩ រួមមាន៖ ការជំរុញផ្សព្វផ្សាយវិធានការ រាជរដ្ឋាភិបាល ទប់ស្កាត់នឹងជំងឺកូវីដ -១៩ ឲ្យកាន់តែទូលាយ ការចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាល ព្រមទាំងបន្តការងារ ចុះជួយដោះស្រាយទុក្ខលំបាកពលរដ្ឋ ដែលរងផលប៉ះពាល់ និងការធ្វើសកម្មភាពសប្បុរសធម៌នានា មានសារៈសំខាន់ណាស់ ដែលបានបង្ហាញអំពីសាមគ្គីភាព និងការយកចិត្តទុកដាក់លើពលរដ្ឋ ក្នុងពេលជួបគ្រាលំបាក ស្របតាមស្មារតីរបស់គណបក្សប្រជាជន “គណបក្សប្រជាជនមានឬសគល់ពីប្រជាជន នៅជាមួយប្រជាជន និងដើម្បីប្រជាជន” ជាកត្តាចាំបាច់បំផុត ដែលត្រូវបន្តអនុវត្ត៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម