ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ ពុំមានអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលទៀតឡើយ ហើយក៏ពុំមានករណីឆ្លងថ្មីទៀតដែរ
នេះជាការបញ្ជាក់របស់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកំពង់ស្ពឺ” នាព្រឹកថ្ងៃទី១៣ ខែមករា រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោកបញ្ជាក់យ៉ាងដូច្នេះថា “គិតមកដល់ពេលនេះ នៅទូទាំងខេត្តកំពង់ស្ពឺ ពុំមានករណីឆ្លងជំងឺកូវ-១៩ ថ្មីទៀតទេ រីឯអ្នកដែលកំពុងព្យាបាលនៅតាមមណ្ឌលព្យាបាល និងនៅតាមផ្ទះក៏ពុំមានដែរ”។

បើតាមលោក យឹម សុខុម “ផែ្អកលើយុទ្ធសាស្ត្រ និងវិធានការជាច្រើនរបស់រាជរដ្ឋាភិបាល ពិសេសការគ្របដណ្តប់នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជនឱ្យមានភាពស៊ាំក្នុងសង្គម សម្រេចបាន៨៩,២០% នៃប្រជាជនសរុបប្រមាណ១៦លាននាក់។ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជនសម្រេចបានចំនួន៩១%”។
ប្រធានក្រុមប្រឹក្សាខេត្តរូបនេះ បានអះអាងថា លទ្ធផលនៃការខិតខំប្រឹងប្រែងនេះ បានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ដែលសម្រេចបាននូវយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងជូនប្រជាជនក្នុងកម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពាសង្គម និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដោយមិនប្រកាន់ និន្នាការនយោបាយ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅតាមរយៈការពង្រឹង សន្តិសុខស្បៀង អាហារូបត្ថម្ភ ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាលើកកម្ពស់សុខមាលភាពរបស់ប្រជាជនដើម្បីកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា។

ទោះជាយ៉ាងណា លោក យឹម សុខុម បានបញ្ជាក់ថា ទន្ទឹមនឹងការទទួលបាននូវលទ្ធផលការងារល្អ រដ្ឋបាលខេត្តក៏មានបញ្ហាប្រឈមមួយចំនួនដូចជា: សំណូមពរ និងកង្វល់របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ពុំទាន់បានដោះស្រាយជូនពួកគាត់ទាន់ពេលវេលា ហើយបញ្ហាខ្លះលើសពីដែនសមត្ថកិច្ចរបស់ខេត្ត, ប្រជាពលរដ្ឋមួយចំនួនមានការលំបាក និងចំណាយថវិកាច្រើនក្នុងការធ្វើដំណើរមកទទួលសេវាសាធារណៈនានានៅមូលដ្ឋានដោយសារតំបន់មួយចំនួននៅឆ្ងាយពីទីតាំងផ្តល់សេវា៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ