ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យស្ថាប័នព័ត៌មាន ចូលរួមរក្សាសន្តិភាព
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ នេះ បានថ្លែងសារផ្ដល់អនុសាសន៍ចំនួន ៧ ចំណុច ដល់អ្នកសារព័ត៌មាន ក្នុងទិវាជួបជុំរវាងសម្តេចនាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មានលើកទី៦។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ឱ្យ ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនត្រូវចូលរួមរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈ ភូមិ ឃុំ មានសុវត្តិភាពដោយធ្វើការផ្សព្វផ្សាយជំរុញឱ្យអាជ្ញាធរនិងស្ថាប័នមានសមត្ថកិច្ច ទប់ស្កាត់និងចាត់វិធានការរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំថា សូមបន្តចូលរួមផ្សព្វផ្សាយកិច្ចប្រជុំអាស៊ានឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនិងបើកយុទ្ធនាការផ្សព្វផ្សាយ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម(Sea Games) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ឆ្នាំ២០២៣ ឱ្យបានផុសផុលដើម្បីបំផុស ស្មារតី និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនី យុវជននិងប្រជាពលរដ្ឋយើងឱ្យគាំទ្រនិងស្នេហាវិស័យកីឡាក្រោមពាក្យស្លោក កីឡារស់ក្នុងសន្តិភាពកីឡានាំ មកនូវមិត្តភាព កីឡាដើម្បីសុខភាព កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កម្ពុជាស្អាត។
សម្តេចនាយករដ្ឋមន្ត្រីក៏បានណែនាំស្ថាប័នព័ត៌មានក៏ដូចជាអ្នកសារព័ត៌មានត្រូវបង្កើនភាពជាដៃគូជាមួយរាជរដ្ឋាភិបាលដោយត្រូវបំពេញតួនាទីជាស្ពានចម្លងផ្សារភ្ជាប់ ទំនាក់ទំនងពីស្ថាប័នរដ្ឋទៅប្រជាជននិងពីប្រជាជនមកស្ថាប័នរដ្ឋវិញទាំងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងការអនុវត្តជាក់ស្តែងដែលតម្រូវ ឱ្យអ្នកសារព័ត៌មានរបស់យើងចូលរួមឱ្យកាន់តែសកម្មថែមទៀត។
ជាមួយគ្នានោះ សម្តេចតេជោបានណែនាំឱ្យបន្តចូលរួមប្រយុទ្ធជាមួយភាពអសកម្មភាពមិនប្រក្រតីអំពើពុករលួយនិងភាពអយុត្តិធម៌នៅក្នុងសង្គមដើម្បីកសាងកម្ពុជា ជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព។
ក្រៅពីនេះ សម្តេចតេជោ បានណែនាំបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយទាំងនៅក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដែលបច្ចុប្បន្នតំណាង សារព័ត៌មានរបស់យើងក៏មាននៅក្នុងក្របខណ្ឌស្ថាប័នព័ត៌មានអាស៊ានដែលតម្រូវឱ្យស្ថាប័នព័ត៌មានរបស់យើងធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតនិងព័ត៌ មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយជាផ្នែកចិត្តសាស្ត្រដែលអាចធ្វើឱ្យសង្គមទាំងមូលមានភាពចលាចល អស្ថេរភាពនយោបាយអសន្តិសុខសង្គម និងកើតមានអរិភាពជាមួយបរទេស។
សម្តេចតេជោ ហ៊ុន សែន បានណែនាំអោយសមាគមអ្នកសារព័ត៌មានទាំងអស់ត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជ្ជា ជីវៈសមត្ថភាពជំនាញដល់បុគ្គលិកនិងភ្នាក់ងាររបស់ខ្លួនឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដែលអាចជួយបំពេញការងារបានរហ័សទាន់ សភាពការណ៍និងត្រូវបង្កើតឡើងនូវកាលានុវត្តភាពថ្មីមួយសម្រាប់ទប់ទល់នឹងបញ្ហាប្រឈមនានាដែលអាចនឹងកើតមាននៅពេលអនាគតដែលមិនអាចប៉ាន់ស្មានបាន។
ទន្ទឹមនឹងនេះ សម្តេចតេជោបានណែនាំចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានអប់រំ និងវិធានការរបស់រាជរដ្ឋាភិបាល៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួនដើម្បីទប់ស្កាត់លុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩គ្រប់ប្រភេទចូលក្នុងសហគមន៍របស់យើង៕
អត្ថបទ៖ណារី
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច