ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច និងអង្គការ Care for Children រួមគ្នាឆ្លើយតបតម្រូវការកុមារ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះកិច្ចព្រមព្រៀងជាមួយអង្គការ Care for Children ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងកិច្ចការពារជាពិសេសសម្រាប់កុមារ ដោយផ្អែកលើកគោលដៅកិច្ចសហប្រតិបត្តិការលើកការងារ ៨ ចំណុច។

ពិធីចុះកិច្ចព្រមព្រៀនេះត្រូវប្រារព្វឡើងនៅ ទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយ លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោក Robert Glover នាយកប្រតិបត្តិអង្គការ Care for Children ក្រោមការចូលរួមជាសាក្សីរបស់ លោកស្រី (Tina Redshaw) ទីណា រ៉េតសូ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។
កិច្ចព្រមព្រៀងនេះមានរយៈពេល ៣ ឆ្នាំ គោលដៅកិច្ចសហប្រតិបត្តិការ៖
១. កែទម្រង់វិស័យសុខមាលភាពកុមារនៅក្នុងប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍការទុកដាក់កុមារនៅក្នុងគ្រួសារជាជម្រើសវិជ្ជមាន ជំនួយឱ្យការថែទាំនៅតាមមណ្ឌលថែទាំ។ ២. បណ្ដុះបណ្ដាលបុគ្គលិកមណ្ឌលថែទាំកុមារក្នុងស្រុក អំពីជំនាញទុកដាក់កុមានៅក្នុងគ្រួសារ។ ៣. បង្កើនគុណភាពជីវិតរបស់កុមារ តាមរយៈការទុកដាក់កុមារនៅក្នុងគ្រួសារក្នុងសហគមន៍។ ៤. គាំទ្រដល់ការធ្វើសមាហរណកម្មកុមារចេញពីមណ្ឌលថែទាំរបស់រដ្ឋាភិបាល ទៅទុកដាក់នៅក្នុងគ្រួសារ និងសហគមន៍ តាមរយៈការចេញជួយអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

៥. ធ្វើការស្វែងយល់ និងអភិវឌ្ឍគម្រោងសាកល្បងរយៈពេលបីឆ្នាំដំបូងនេះ ដើម្បីឱ្យអង្គការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាតាមរយៈសកម្មភាពបណ្ដុះបណ្ដាល និងប្រឹក្សាយោបល់ការណែនាំលើកកម្ពស់ និងអភិវឌ្ឍកម្មវិធីទុកដាក់កុមារនៅ ក្នុងគ្រួសារ។ ៦. រួមគ្នាក្នុងភាពជាដៃគូដោយផ្ដល់ធាតុចូលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវលទ្ធផលល្អសម្រាប់កុមារនិងគ្រួសារ។ ៧. បណ្ដុះបណ្ដាលបុគ្គលិកដែលពាក់ព័ន្ធទាំងអស់នូវចំណេះដឹង និងជំនាញដើម្បីអនុវត្ត និងគ្រប់គ្រងកម្មវិធីទុកដាក់កុមារក្នុងគ្រួសារនៅសហគមន៍ ដើម្បីអាចជាគំរូសម្រាប់ការអនុវត្តទូទាំងប្រទេស។ ៨. បង្កើត និងធ្វើការងារស្របតាមផែនការសកម្មភាពប្រចាំឆ្នាំពិនិត្យតាមដាន និងវាយតម្លៃគម្រោងកម្មវិធីដើម្បីសម្រេចឱ្យបាននូវផលល្អតាមគម្រោងថវិកាដែលបានកំណត់។ មុនពេលដាក់ចេញឱ្យអនុវត្តន៍ផែនការសកម្មភាពតាមឆ្នាំនីមួយៗត្រូវមានការព្រមព្រៀងជាមុនសិន។

លោករដ្ឋមន្ត្រី វង សូត បានជម្រាបជូនលោកស្រីឯកអគ្គរាជទូតអង់គ្លេសថា ក្រសួងមាននាយកដ្ឋានសុខុមាលភាពកុមារជាសេនាធិការបានចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រ និងកម្មវិធីពាក់ព័ន្ធនឹងការលើកកម្ពស់សុខុមាលភាព និងកិច្ចការពារកុមារនៅកម្ពុជានាពេលកន្លងមក សម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ជាមួយគ្នានេះក្រសួងសង្គមបានអនុវត្តគោលនយោបាយស្តីពី ការថែទាំជំនួសចំពោះកុមារ និងបទដ្ឋានអប្បបរមាស្តីពី ការថែទាំជំនួស និងរបបគោលនយោបាយ ចំពោះជនរងគ្រោះស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ ដោយបានដំឡើងប្រាក់ម្ហូបអាហារពី ៤៥ ០០០ រៀលក្នុង ១ ខែ ទៅ ១៥០ ០០០រៀលក្នុងខែ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត។ ទន្ទឹមគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពនៃការគ្រប់គ្រងទិន្នន័យ ក្រសួងបានបង្កើតប្រព័ន្នន័យអធិការកិច្ចកន្លែងថែទាំកុមារដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា (ឌីជីថល) និងបង្កើតប្រព័ន្ធគ្រប់គ្រងករណីកុមារតាមប្រព័ន្ធបច្ចេកវិទ្យា Primero ដោយបានបណ្តុះបណ្តាលយ៉ាង ទូលាយទូលាយដល់មន្ត្រីទទួលបន្ទុកនៅតាមមន្ទីរសង្គមកិច្ចរាជធានីខេត្ត៕
អត្ថបទ៖ ណារី


-
KPT+១ សប្តាហ៍ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា២ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បុណ្យកតញ្ញូតាធម៌ធ្វេីឱ្យមនុស្សគ្រប់រូបប្រែក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម