ព័ត៌មានជាតិ
ត្រឹម១ខែកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ជិត២៨០ករណី
រយៈពេលត្រឹម១ខែ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងកើនឡើងជិត២៨០ករណីហើយ រួមទាំង៣៤ករណីដែលរកឃើញនៅថ្ងៃនេះផងដែរ។
បើតាមរបាយករណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងបានរកឃើញករណីមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងជាលើកដំបូងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ទៅលើស្ត្រីមានផ្ទៃពោះជាជនជាតិខ្មែរម្នាក់អាយុ២៣ឆ្នាំ នៅខេត្តស្វាយរៀង ដែលបានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា។

ក្រសួងបានបន្តថា ចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងចំនួន២៧៧ករណីហើយរួមទាំង៣៤ករណីដែលរកឃើញនៅថ្ងៃនេះផង ហើយក្នុង៣៤ករណីនោះ មានករណីឆ្លងសហគមន៍១២នាក់ និងអ្នកដំណើរមកពីបរទេស២២នាក់ អ្នកជាសះស្បើយ១៤នាក់ និងស្លាប់ គ្មាន ។

ក្រសួងសុខាភិបាលបានបន្តថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងចំនួន២៧៧ករណីនោះ មាន២៨ករណីឆ្លងចូលក្នុងសហគមន៍ និងក្រៅពីនេះជាករណីនាំចូលមកពីបរទេស។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប១២០៧១៨នាក់ អ្នកជាសះស្បើយចំនួន១១៧០៥៧នាក់ និងអ្នកស្លាប់ចំនួន៣០១៥ នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ