Connect with us

ព័ត៌មានជាតិ

​សាលារៀន​ឯកជន​គ្រប់​កម្រិត​បើក​ដំណើរ​ការ​ឡើង​វិញ​ស្ទើរ​តែ​១០០ ភាគរយ​ ក្រោយ​បើក​ប្រទេស​

បានផុស

នៅ

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រមាសន៍​នៅថ្ងៃទី ១៣ ខែមករានេះថា គ្រឹះស្ថានសិក្សាគ្រប់កម្រិតបានបើកដំណើរការសិក្សានៅក្នុងថ្នាក់ស្ទើរតែ ១០០ ភាគរយ​ នៅសល់តិចតួចប៉ុណ្ណោះកំពុងរៀនតាមអនឡាញហើយកំពុងស្នើសុំបើកជាបន្តបន្ទាប់នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ចំពោះករណីមានឆ្លងជំងឺកូវីដ១៩ បម្លែងថ្មីប្រភេទអូមីក្រុងនៅសាលាឯកជនមួយនៅភ្នំពេញនោះមិនមានការប៉ះពាល់ដល់ដំណើរការសាលាផ្សេងៗទៀតនោះទេហើយការបិទសាលានោះឬយ៉ាងណានោះអាស្រ័យទៅលើគណៈកម្មាការជំងឺកូវីដទេ។

យ៉ាងណាក៏ដោយលោកបានបន្តទៀតថា «ខ្ញុំគិតថានៅតែបើកទោះបីយ៉ាងម៉ិចក៏ដោយ​ព្រោះថា ក្រពះ​ និងសួតដើរទន្ទឹមគ្នាបើគិតតែសួតអត់​គិតក្រពះចុងក្រោយ​ដូចតែគ្នារដ្ឋាភិបាលជំរុញ​ចាក់វ៉ាក់សាំងដូសទី ៤ បើទោះជាបិទបើអត់មានចាក់វ៉ាក់សាំងក៏ដូចតែគ្នាដែរ»។

លោកបានណែនាំដល់គ្រប់គ្រឹះស្ថានឯកជនទាំងអស់ត្រូវបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់ចំពោះវិធានការ ៣ការពារ និង៣កុំដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ចូលក្នុងសាលារៀន។

ចំណែក លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍​នៅថ្ងៃទី ១៣ មករានេះដែរថាបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងការរៀន និងបង្រៀនតាមគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ដោយបើកដំណើរការគ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងគ្រឹះស្ថានមត្តេយ្យសិក្សា ឱ្យប្រព្រឹត្តទៅជាប្រក្រតីដោយបន្តអនុវត្តគោលការប្រតិបត្តិស្តង់ដាចុះថ្ងៃ ០៤ សីហា ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកបានបន្តថាក្រសួងតម្រូវឱ្យគ្រប់គ្រឹះស្ថានសិក្សា បន្តពង្រឹងការអនុវត្តសុវត្ថិភាពសុខភាពសិក្សា រក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម