ព័ត៌មានជាតិ
ធនាគារ ហុង លីអុង ចាប់ផ្តើមផ្តល់សេវាកម្មធនាគារយ៉ាងពេញលេញ នៅសាខាបឹងស្នោរ ដែលមានទីតាំងក្នុងបុរីប៉េងហួត
ធនាគារ ហុង លីអុង កម្ពុជា បានដាក់ឱ្យដំណើរការសេវាកម្មធនាគារពេញលេញទី ៧ នៅសាខាបឹងស្នោរ ដែលមានទីតាំងក្នុងបុរីប៉េងហួត ដោយបានពង្រីកសេវាកម្មរបស់ខ្លួនពីសេវាកម្មផ្នែកលក់ទៅសេវាកម្មធនាគារពេញលេញ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ហុង លីអុង ដើម្បីបំពេញតម្រូវការសេវាធនាគាររបស់ប្រជាជនកម្ពុជា ដែលកំពុងតែមានកំណើនជាលំដាប់ ព្រមទាំងជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងស្រុកផងដែរ។

ដោយមានទីតាំងស្ថិតក្នុងតំបន់ ដែលមានភាពមមាញឹកបំផុតមួយ ក្នុងចំណោមទីតាំងដែលមានភាពមមាញឹកបំផុតនានាក្នុងទីក្រុងភ្នំពេញ សាខាបឹងស្នោរនេះ នឹងបើកដំណើរការ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ៨.០០ ព្រឹក ដល់ម៉ោង ៤.០០ ល្ងាច ដើម្បីផ្ដល់ឱ្យអតិថិជននូវភាពងាយស្រួយក្នុងការធ្វើប្រតិបត្តិការសេវាធនាគារ។





ធនាគារមេ របស់ធនាគារហុង លីអុង កម្ពុជា ដែលមានទីស្នាក់ការនៅប្រទេសម៉ាឡេស៊ី មានមរតកសហគ្រិនភាពដ៏រឹងមាំជាង ១០០ ឆ្នាំ និងជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុមួយ ដែលឈានមុខគេ ដែលបម្រើដល់តម្រូវការធនាគារ និងការផ្ដល់ប្រាក់កម្ចី ដ៏ទូលំទូលាយជូនអតិថិជន រួមមានអតិថិជនបុគ្គល អតិថិជនអាជីវកម្ម និងអតិថិជនសាជីវកម្មក្នុងប្រទេសម៉ាឡេស៊ី និងនៅក្នុងតំបន់ផងដែរ។ ធនាគារ ហុង លីអុង បានចាប់ផ្តើមប្រតិបត្តិការនៅប្រទេសកម្ពុជានាឆ្នាំ ២០១៣ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការរីកលូតលាស់ និងចូលរួមចំណែក ក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា ក៏ដូចជាការធានាឱ្យបានថារាល់សេវា និងផលិតផលទាំងអស់ដែលបានផ្ដល់ជូន គឺសមស្របតាមតម្រូវក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជន តាមរយៈការរួមបញ្ចូលគ្នានៃឌីជីថល និងប្រជាជន ប្រកបដោយភាពពេញលេញ សុវត្ថិភាព ប្រសិទ្ធភាព និងមានភាពងាយស្រួល។



អភិបាលគ្រប់គ្រង និងជាអគ្គនាយកនៃ ធនាគារ ហុង លីអុង កម្ពុជា លោក Terrence Teoh បានថ្លែងថា “តម្រូវការសេវាធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងជាលំដាប់ក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រាក់កម្ចី និងប្រាក់បញ្ញើ ប្រកបដោយសុខុមាលភាព ដែលជាសញ្ញាលើកទឹកចិត្តដល់ការពង្រីកវិស័យធនាគារនៅក្នុងស្រុក។ ការបើកដំណើរការសាខាជាមួយនឹងការផ្ដល់ជូនសេវាធនាគារពេញលេញនេះ គឺជាការប្តេជ្ញាចិត្តរបស់ធនាគារ ហុង លីអុង ក្នុងការបង្កើនលទ្ធភាពទទួលបាននូវសេវាធនាគារ និងរួមចំណែកដល់វិស័យធនាគារនៅក្នុងស្រុក។ លើសពីនេះទៀត វានឹងពង្រឹងគោលជំហររបស់ធនាគារ ហុង លីអុង នៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់នូវសេវាដ៏ល្អប្រសើរ ស្របតាមតម្រូវការរបស់អតិថិជនដែលកំពុងតែវិវត្តន៍ជាលំដាប់ ជាមួយនឹងបទពិសោធន៍ដ៏មានអត្ថន័យ និងការទទួលបាននូវផលិតផល និងសេវាកម្មដែលមានភាពសាមញ្ញងាយស្រួល និងពេញលេញ។ សំខាន់ជាងនេះទៅទៀត សាខានេះនឹងក្លាយជាទីតាំងទំនាក់ទំនងថ្មីមួយទៀតរវាងអតិថិជនជាមួយនឹង ធនាគារ ហុង លីអុង ក្នុងការទទួលយកសេវាធនាគារយ៉ាងងាយស្រួលក្នុងបរិយាកាសផ្ទាល់ខ្លួន” ។

ភាពរីកចម្រើនផ្នែកសេវាធនាគារឌីជីថល និងការរីកលូតលាស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានពន្លឿនយ៉ាងឆាប់បន្ថែមទៀត ដោយសារជំងឺរាតត្បាត ទន្ទឹមនឹងការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) និងប្រជាប្រិយភាពនៃការប្រើប្រាស់ អ៊ីវ៉ាលេត (E-Wallet) ផងដែរនោះ លោក Terrence Teoh បានបន្ថែមទៀតថា “ដោយមានការចង្អុលទិសដៅនូវចក្ខុវិស័យស្នូលនៃសេវាកម្មធនាគារឌីជីថល (Digital at the Core ethos) របស់ធនាគារ ហុង លីអុង កម្ពុជា យើងប្តេជ្ញាចិត្តរីកលូតលាស់ជាមួយគ្នា ជាមួយនឹងប្រជាជនកម្ពុជា និងការរស់នៅតាមបែបឌីជីថលរបស់ប្រជាជនកម្ពុជា ដោយការផ្តល់ជូននូវប្រព័ន្ធធនាគារឌីជីថលដ៏ទូលំទូលាយ ដែលរួមមានសេវាធនាគារចល័តតាមរយៈ HLB Connect ការទូទាត់ឌីជីថលជាមួយ HLB Pay និងការបើកគណនីធនាគារតាមរយៈឌីជីថល និងសេវាធនាគារជាច្រើនទៀត។



ដើម្បីអបអរសាទរការបើកសម្ពោធសាខា ដោយផ្តល់សេវាធនាគារពេញលេញនេះ និងជួយសម្រួលដល់ការវិវត្តន៍នូវអាជីវកម្មបែបឌីជីថលនៅក្នុងសហគមន៍បុរីប៉េងហួតបឹងស្នោ តាមរយៈការជំរុញឱ្យមានការទទួលយកការទូទាត់តាមប្រព័ន្ធឌីជីថល ធនាគារ ហុង លីអុង នឹងដាក់ចេញនូវយុទ្ធនាការចំនួន ៣ ដោយផ្តល់រង្វាន់ដល់អតិថិជនបុគ្គល និងអតិថិជនពាណិជ្ជករ រួមមាន កម្មវិធីអតិថិជនណែនាំអតិថិជនថ្មី ដោយអតិថិជន និងអ្នកណែនាំ នឹងទទួលបានទឹកប្រាក់ចំនួន ៨៨ ដុលា្លរអាមេរិក។ លើសពីនេះទៀត ម្ចាស់អាជីវកម្មចំនួន ១៦៨ រូបដំបូងក្នុងសហគមន៍ប៉េងហួត នឹងទទួលបានទឹកប្រាក់ចំនួន ៨៨ ដុលា្លរអាមេរិក ដោយគ្រាន់តែធ្វើប្រតិបត្តិការជាមួយធនាគារយើងខ្ញុំ និងជាចុងក្រោយគឺ កម្មវិធីប្រាក់បញ្ញើមានកាលកំណត់បង្កើនអត្រាការប្រាក់ ដែលផ្ដល់ជូនការប្រាក់បន្ថែម ០.២៥% ដល់ការបន្តដាក់ប្រាក់បញ្ញើមានកាលកំណត់ឡើងវិញ ដែលបើកក្នុងអំឡុងពេលយុទ្ធនាការនេះ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត