Connect with us

ព័ត៌មានជាតិ

គ្រប់ពេលប្រជាពលរដ្ឋជួបទុក្ខលំបាក គឺមាន​កាកបាទក្រហមកម្ពុជា​ តែងតែចាំជួយ

បានផុស

នៅ

នៅព្រឹក​ថ្ងៃអាទិត្យ ទី​២៥ ខែ​តុលា ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ រួម​ជា​មួយ​សប្បុរស​ជា​ច្រើនរូ​ប បន្ត​អ​ញ្ជើ​ញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ ដែល​បាន​ទទួល​រងគ្រោះ​ ដោយ​ទឹកជំនន់​ចំនួន ១.២៥០​គ្រួសារ រស់​នៅក្នុង​សង្កាត់ ចំនួន​៦ (​ក្នុងចំណោម​សង្កាត់​ទាំង​៨) នៃ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ពាំនាំ​ព្រះរាជបន្ទូល​របស់ ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ទាំង​ទ្វេ​តែង​តែ​មាន​ព្រះរាជហឫទ័យ​យកចិត្តទុកដាក់ និង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជានុរាស្ត្រ​គ្រប់ពេលវេលា​។

​ទន្ទឹមនឹងនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សម្តែង​នូវ​មនោសញ្ចេតនា​អាណិតអាសូរ ចែករំលែក​នូវ​ការលំបាក ការសោកស្តាយ​យ៉ាង​ក្រៃលែង និង​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​អ្នកស្លាប់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​បាន​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់ ដែលជា​គ្រោះធម្មជាតិ​បង្ក​ឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​គូស​បញ្ជាក់​បន្ថែម​ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ផ្ទាល់ រួម​ជា​មួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​នៅ​រួមសុខ​រួម​ទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ និង​មិន​ទុក ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​ឡើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម