ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុនឹងបាញ់កាំជ្រួច២ថ្ងៃអបអរវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២
រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំបាញ់កាំជ្រួចចំនួន២លើកគឺនៅយប់ថ្ងៃទី១៨-១៩ ខែ មករាឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរការរៀបចំវេទិកាទេសចរណ៍ អាស៊ានឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាម សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ ខ្ពស់ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា-រដ្ឋ សភានៃព្រះរាជាណាចក្រកម្ពុជា អង្គទូតនានា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និង ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នទេសចរណ៍ជាតិអាស៊ានព្រមទាំងក្រុមហ៊ុនជាតិ- អន្តរជាតិជាច្រើនផងដែរ។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ឆ្នាំ២០២២ ដែលរួមមានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន(NTO) និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននិងការតាំងពិព័រណ៍ ទេសចរណ៍(Travex) ។ ក្រុមហ៊ុនជាតិនិងអន្តរជាតិចំនួន ៤០ក្រុមហ៊ុន នឹងចូលរួមតាំងពិព័រណ៍ទេសចរណ៍ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ជាមួយនឹងចំនួនស្តង់លក់ទំនិញសរុប១៨៧ស្តង់ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះចាប់ពីថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា រហូតមកដល់ពេលនេះមានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននិងមន្ត្រីជាន់ខ្ពស់ពី ប្រទេសសមាជិកអាស៊ានទាំង១០ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១២៣ រូបសារព័ត៌មានអន្តរជាតិសរុបចំនួន ២០ស្ថាប័នសរុបភ្ញៀវចូលរួមមានចំនួន៣២២នាក់មកពីប្រទេសចំនួន២៧៕
ដោយ ៖ ណារី







-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង