Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ក្នុង​ខេត្តរតនគិរី ជាង​៣​ម៉ឺន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៣

បានផុស

នៅ

រតនគិរី ៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី ជាង​៣​ម៉ឺ​ន​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋបាលខេត្ត​គិត​ត្រឹម​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​រំលឹក​ថា យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្ដីណែនាំ​របស់ ក្រសួងសុខាភិបាល ក្នុងការ​ពន្លឿ​ន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ ជូន​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​បាន​គ្រប់ៗ​គ្នា រដ្ឋបាលខេត្ត​រតនគិរី​បាន​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ក្រុង​-​ស្រុក​-​ឃុំ​-​សង្កាត់ និង​មន្ទីរ​សុខាភិបាល ត្រូវ​សម្របសម្រួល និង​ជួយ​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅក្នុង​មូលដ្ឋាន​របស់ខ្លួន អញ្ជើញ​មកចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ នៅតាម​មន្ទីរពេទ្យបង្អែក ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​។​

រដ្ឋបាល​ក្រុង ស្រុក​-​ឃុំ សង្កាត់ ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​លទ្ធភាព ឬ ជួយ​មធ្យោបាយ​ធ្វើដំណើរ​មក​ទីតាំង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ​។​មន្ទីរ​សុខាភិបាល ត្រូវ​ណែនាំ​ដល់​គ្រប់​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​ទាំងអស់ កំណត់​មន្ត្រី​ពេទ្យ និង​សម្ភារ​បរិក្ខារ​ឲ្យ​បាន​គ្រប់គ្រាន់ និង​កំណត់​ពេលវេលា​ជាក់លាក់ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មក​ទទួល​សេវា​បាន​ទាន់ពេលវេលា​។

មន្ទីរ​សុខាភិបាល ត្រូវ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មកចាក់​វ៉ាក់សាំង​ការពារ ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ ត្រូវ​ប្រកាន់ខ្ជាប់​ឲ្យ​បានជា​ដាច់ខាត​នូវ​ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស តម្រង់​ជួរ ជៀសវាង​ការ​ឈរ​ប្រជ្រៀត​គ្នា ណែនណាន់តាន់តាប់ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​ការចូលរួម​អនុវត្ត​នូវ វិធានការ​សុខាភិបាល និង​វិធានការ “៣​ការពារ និង ៣​កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ហើយ​គិត​ត្រឹម​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២​នេះ មាន​ប្រជាពលរដ្ឋ​សរុប ចំនួន​៣១,៧០៨​នាក់ បានមក​ទទួលយក​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម