ព័ត៌មានជាតិ
លោក ឃឹម ហ្វីណង់ កោតសរសើរគណៈគ្រប់គ្រង និងអាជីវករផ្សារបន្ទាយស្រីដែលបានរៃអង្គាសប្រាក់ជួសជុលផ្សារឡើងវិញ
លោក ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេង នៃគណៈអភិបាលស្រុកបន្ទាយស្រី បានធ្វើការកោតសរសើរចំពោះគណៈគ្រប់គ្រងផ្សារបន្ទាយស្រី និងបងប្អូនអាជីវករផ្សារទាំងមូល ដែលបានស្រុះស្រួលគ្នារៃអង្គាសប្រាក់យកមកជួសជុលកែលម្អផ្សារ ក្រោយផ្សារមួយនេះមានសភាពចាស់ទ្រុឌទ្រោម ដំបូលលិចធ្លុះធ្លាយ និងតូចចង្អៀតស្ទើរតែរកតែផ្លូវដើរមិនចង់បាន។

លោក ឃឹម ហ្វីណង់ បានឡើកឡើងថា ទីបំផុតអ្នកផ្សារបន្ទាយស្រីអាចធ្វើបានដោយខ្លួនឯង ថវិការាប់ម៉ឺនដុល្លារត្រូវបានគណៈគ្រប់គ្រង និងបងប្អូនអាជីវករនៅក្នុងផ្សារទាំងមូលស្រុះស្រួលរៃអង្គាសគ្នាយកមកជួលជុលកែលម្អផ្សារដែលធ្លាប់តែចាស់ទ្រុឌទ្រោម ដំបូលលិចធ្លុះធ្លាយ និងតូចចង្អៀតស្ទើរតែរកតែផ្លូវដើរមិនចង់បានមួយនេះឡើងវិញ ក្នុងឱកាសដ៏កម្រដែលផ្សារនេះត្រូវបានផ្អាកសកម្មភាពដោយសារមានការរីករាលដាលនៃជំងឺកូវីដ និងស្របទៅតាមការអំពាវនាវរបស់រដ្ឋបាលស្រុក។

ក្នុងនាមជាអភិបាលនៃស្រុកទេសចរណ៍មួយ ខ្ញុំពិតជាមានមោទកភាពយ៉ាងខ្លាំងចំពោះសមិទ្ធិផលថ្មីដែលកើតឡើងដោយសារសហគមន៍ខ្លួនឯងមួយនេះ ដែលមិនត្រឹមតែបានជួយលើកមុខលើកមាត់របស់ស្រុកបន្ទាយស្រីនោះទេ តែថែមទាំងបានបង្ហាញពីវប្បធម៌ចូលរួមសហការយ៉ាងផុសផុលពីសំណាក់បងប្អូនប្រជាពលរដ្ឋទៅលើការងារដើម្បីប្រយោជន៍រួមរបស់សហគមន៍ និងជំនឿទុកចិត្តមកលើអាជ្ញាធរនៅក្នុងមូលដ្ឋាន។

ឆ្លៀតឱកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរា ដែលបានផ្តល់ការអនុញ្ញាតទៅលើសំណើររបស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីបើកផ្លូវឱ្យសំណង់ផ្សារសហគមន៍មួយនេះអាចដំណើរការជួសជុលកែលម្អឡើងវិញបាន៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ