ព័ត៌មានជាតិ
បិទផ្សាយជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធរយៈពេល១៥ថ្ងៃ ដើម្បីឲ្យម្ចាស់ដីមកពិនិត្យនិងធ្វើការកែតម្រូវ
លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្នុងការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិ១ និងភូមិចក ដែលមានក្បាកដី ៣,២៥៧ក្បាលដី ក្នុងរយៈពេល១៥ថ្ងៃ ទុកឲ្យម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់ និងធ្វើការកែតម្រូវ នៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នៅ ក្នុងបរិវេណវត្តស្វាយចាស់ ក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកមុំ ប៉ុណ្ណា ចៅសង្កាត់ព្រះពន្លា ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ និងប្រជាពលរដ្ឋម្ចាស់ដី ២ភូមិ។
លោក អាង ណារិទ្ធ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការចុះបញ្ជីដីធ្លីនិងនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធមានដំណាក់កាល៥យ៉ាង ទើបអាចចេញប្លង់រឹងឲ្យបាន៖
១/ ត្រៀមរៀបចំ គឺជាការកំណត់ធ្វើការវិនិច្ឆ័យការបង្កើតគណៈកម្មាធិការរដ្ឋបាលជូនដំណឹងកិច្ចប្រជុំនឹងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ។
ទី២/ប្រតិបត្តិការបច្ចេកទេសចុះវាស់វែងនិងធ្វើការវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី។
៣/បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី ដែលមានរយៈពេល១៥ ថ្ងៃដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដីនិងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះនិងស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានដំណីរការខុសឆ្គង។ ផុតរយៈពេលកំណត់នៃការបោះផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់បន្តបានទៀតឡើយ។
សូមបញ្ជាក់ផងដែរថា ពេលកំពុងប្រារព្ធធ្វើពិធីបិទសាយនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ភូមិ១ និង ភូមិចកដែលមានរយៈពេល១៥ថ្ងៃនេះទុកឲ្យបងប្អូនពិនិត្យនិងតែតម្រូវ។
៤/សម្រេចលើឯកសារវិនិច្ឆ័យបាយរការណ៍ពីលទ្ធផលនៃការបិទផ្សារជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មាធិការរដ្ឋបាលជូនអភិបាលខេត្តដើម្បីពិនិត្យនិងសម្រេចលើការផ្ដល់សិទ្ធិចំពោះក្បាលដីណាដែលមិនទាន់មានទំនាស់។
៥/ចុះបញ្ជីចេញបណ្ណនិងចែកបណ្ណជូនម្ចាស់ដី ភូមិ១ និងភូមិចក នៅសល់២ដំណាក់កាលទៀតអាចចេញ និងចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋបានហើយ។
ក្នុងនោះលោកអ៊ុរាត្រីបានមានប្រសាសន៍ថាការបិទការផ្សាយនៃទិន្នន័យក្បាលដីក្នុងភូមិ១ និងចកនោះ មានចំនួន ៣,២៥៧ក្បាលដីក្នុងសង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដីភូមិ១មានក្បាដី១,៨១១ក្បាលដី និងភូមិចកមានកបាលដី១,៤៤៦ក្បាលដី ក្នុងនោះមានដីលំនៅដ្ឋាន ដីកសិកម្ម ដីអាងទឹក ដីទំនាស់ និងដីគ្មានទិន្នន័យ។
លោក អ៊ុំ រាត្រី បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងទៀតថាការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះមានរយៈពេល ១៥ថ្ងៃគិតចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី ២៧ ខែមករាឆ្នាំ២០២២ រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ។
ក្នុងពេល១៥ថ្ងៃនេះជាពេលវេលាកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដីនិងអង្គភាពពាក់ព័ន្ធមកពិនិត្យទិន្នន័យដើម្បីបញ្ជាក់ថាទិន្នន័យក្បាលដីរបស់លោកអ្នក លោកស្រី ពិតជាត្រឹមត្រូវរឺអត់។ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយដូចជា ចុះឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុភេទ ទំហំដីនិង ប្រភេទទ្រព្យជាដើមនោះម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងកំឡុងពេល១៥នេះ ក្រោយពីការបិទផ្សាយនេះចប់ជាស្ថាពរ អ្នកកាន់កាប់ដីនិងអង្គភាពពាក់ព័ន្ធទាំងអស់មិនអាចតវ៉ាបានទៀតឡើយ។ អាស្រ័យហេតុនេះក្រោយពេល១៥ ថ្ងៃនៃការបិទផ្សាយត្រូវបានបញ្ចប់ ក្រុមការងារដែលប្រចាំការនៅទីនោះសូមធ្វើការសហការជាមួយអាជ្ញាធរដែនដី ជាពិសេសលោកមេភូមិសូមជូនដំណឹងដល់ប្រជាពលរដ្ឋ បើពិនិត្យទិន្នន័យក្បាលដីឲ្យបានគ្រប់គ្នា៕
អត្ថបទ៖ វ៉ាន់ ណាង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់