Connect with us

ព័ត៌មានជាតិ

ហេតុផលនេះ ទើបក្រុមគ្រូពេទ្យប្ដូរយុទ្ធសាស្ត្រចាក់វ៉ាក់សាំងដូសជំរុញ ដល់ភូមិ

បានផុស

នៅ

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ក្រសួងសុខាភិបាលបានប្ដូរយុទ្ធសាស្ត្រថ្មី ដោយរៀបចំជួយសម្រួលការផ្ដល់សេវាចាក់វ៉ាក់សាំង ដូសជំរុញ ឱ្យកាន់តែខិតជិតមូលដ្ឋានដល់ភូមិប្រជាពលរដ្ឋ ពិសេសបុគ្គលដែលមិនអាចធ្វើដំណើរមកចាក់វ៉ាក់សាំងបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្រុមគ្រូពេទ្យតាមមណ្ឌលសុខភាព តាមមន្ទីរបង្អែកបានត្រៀមរួចរាល់អស់ហើយ គឺអាចនឹងស្ពាយធុងវ៉ាក់សាំង ដើម្បីទៅចាក់ជូនប្រជាពលរដ្ឋដល់ផ្ទះសម្បែង នៅពេលណាបុគ្គលនោះមានបញ្ហា ឬមិនអាចធ្វើដំណើរមកទទួលចាក់វ៉ាក់សាំងបាន។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្ថែមថា៖ “អ៊ីចឹងក្រុមគ្រូពេទ្យនឹងអនុវត្តតាមវិធីនេះ។ ជាបឋមគឺយើងនឹងប្រមូលពួកគាត់មកចាក់វ៉ាក់សាំង ហើយយើងនឹងចាត់ចែងរៀបចំក្នុងការផ្ដល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩នេះ នៅតាមភូមិឃុំ”។

លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា៖ “ខ្ញុំបានប្រាប់ប្រធានមន្ទីរសុខាភិបាលរួចហើយ ជាការណ៍ល្អ យើងអាចប្រមូលពួកគាត់ មួយភូមិ ឬមួយឃុំ ហើយរៀបចំក្រុមគ្រូពេទ្យដើម្បីចុះទៅភូមិឃុំរបស់គាត់ ហើយយើងចាក់វ៉ាក់សាំងនោះជូនពួកគាត់តែម្ដង ពីព្រោះលើកនេះ ខុសពីយុទ្ធនាការលើកមុន ព្រោះយុទ្ធនាការលើកមុន យើងត្រូវការចាក់ដូសមូលដ្ឋាន២ដង តែលើកនេះយើងទៅតែម្ដងរួចហើយ ដោយសារយើងចាក់វ៉ាក់សាំងជូនពួកគាត់នូវដូសទី៣ ឬដូសជំរុញ។ អ៊ីចឹងយើងចាក់តែម្ដង ប្រមូលពួកគាត់ ហើយចាក់រួចហើយ យើងត្រឡប់មកវិញ ចប់ហើយ”។

រដ្ឋលេខាធិការក្រសួងសុខាភិបាល ខាងលើបញ្ជាក់ថា អាជ្ញាធរក៏មានតួនាទីសំខាន់ ក្នុងការប្រមូលកៀរគរ និងពន្យល់ប្រជាពលរដ្ឋតាមភូមិ តាមឃុំឱ្យយល់ពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើនអង្គការពាររាងកាយពីមេរោគកូវីដ-១៩ និងពពួកមេរោគបំប្លែងថ្មីទៀត ដូចជាប្រភេទអូមីក្រុងជាដើម។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ មាន ៨៩,៣៨%។
– លើប្រជាជនអាយុពី ១៨ ឆ្នាំឡើង មាន ១០១,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់។
– លើកុមារ-យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មាន ៩៩,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។
– លើកុមារអាយុពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មាន ១០៥,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់ និងលើកុមារអាយុ ០៥ឆ្នាំ មាន ១០២,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម