Connect with us

ព័ត៌មានជាតិ

បង្ហើប​ព័ត៌មាន​ ផ្លូវ​ល្បឿនលឿន​​​គ្រោង​​ឲ្យ​បើកបរ​​សាកល្បង​​នៅ​ខែ​មិថុនា​នេះ

បានផុស

នៅ

បើ​យោង​តាម​ប្រភព​ក្រុម​ការងារ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ខេត្ត​ព្រះសីហនុ បាន​បង្ហើប​ពី​ការ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​បើកបរ​សាកល្បង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២២។

បើ​តាម​ផេក​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ព្រះសីហនុ ដែល​តែងតែ​ផ្តល់​ព័ត៌មាន​ពី​ការ​វិវឌ្ឍ​នៃ​ការ​ស្ថាបនា​កំណាត់​ផ្លូវ​ទំនើបនេះ​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​នេះ​អាច​ឲ្យ​អ្នក​ធ្វើ​ដំណើរ​បើកបរ​សាកល្បង​នៅ​អំឡុង​ខែ​មិថុនា​ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ថា ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ គិត​មកទល់​បច្ចុប្បន្ន​នេះ​សម្រេច​បាន​ជាង ៧០​ភាគរយ ហើយ​រំពឹង​អាច​បញ្ចប់​ការ​សាងសង់​មុន​ពេល​កំណត់​។​

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែល​បោះ​ទុន​វិនិយោគ​ប្រមាណ​២.០០០​លាន​ដុល្លារ​អាមេរិក​តាម​ផែនការ​ដំបូង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៣។

កំណាត់​ផ្លូវ​ល្បឿន​លឿន​ដំបូងគេ​របស់ប្រទេស​កម្ពុជា​ដែលចាយទុន​រាប់ពាន់​លាន​ដុល្លា​រ​នេះ​ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩ ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC)​ តាមរយៈ​ក្រុមហ៊ុន Cambodian​ PPSHVExpressway Co.,Ltd ប្រើប្រាស់​ទុន​ប្រមាណ​ ២.០០០​លាន​ដុល្លារ​អាមេរិក។

​ផ្លូវ​​នេះមាន​ប្រវែង​សរុប​ជាង​១៩០​គីឡូ​ម៉ែត្រ ចាប់ពី​ក្នុង​សង្កាត់​សំរោងក្រោមខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ក្រុងព្រះសីហនុ​ ដោយមាន​ទទឹង​តួ​ផ្លូវ​២៤,៥​ម៉ែត្រ និង​ក្រាល​បេតុង​កៅស៊ូ​(AC)​កម្រាស់​១០​សង់ទីម៉ែត្រ។ ចំណែក​គន្លង​ផ្លូវ​ធ្វើ​ចរាចរ​ចែក​ជា​៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក) ដែល​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូតដល់​១០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​និង​កន្លែង​ខ្លះ​អាច​បើកបរ ក្នុង​ល្បឿន​ដល់​១២០​គីឡូម៉ែត្រក្នុង​មួយ​ម៉ោង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម