ព័ត៌មានជាតិ
ស្ថានទូតបារាំងប្រចាំកម្ពុជាទទួលស្វាគមន៍គ្រូពេទ្យវ័យក្មេងកម្ពុជា ៧៩ នាក់ ត្រលប់មកពីប្រទេសបារាំង
ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ បានរៀបចំពិធីទទួលស្វាគមន៍គ្រូពេទ្យវ័យក្មេងកម្ពុជាចំនួន៧៩នាក់ ដែលបានបញ្ចប់កម្មសិក្សារយៈពេលមួយឆ្នាំនៅតាមមន្ទីរពេទ្យនានានៅប្រទេសបារាំង ដែលនៅទីនោះពួកគេបានផ្តល់ការជួយជ្រោមជ្រែងដ៏មានតម្លៃដល់គ្រូពេទ្យបារាំង ព្រមទាំងបានរៀនសូត្រពីក្រុមគ្រូពេទ្យដ៏មានបទពិសោធន៍ទាំងនោះផងដែរ។

ពិធីខាងលើ មានការចូលរួមពីសំណាក់អ្នកប្រកបអាជីពក្នុងវិស័យសុខាភិបាលកម្ពុជា-បារាំងជាច្រើននាក់ គឺជាឱកាសសម្រាប់គូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ក្រុមគ្រូពេទ្យ ដែលបានបំពេញការងារជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាបំពេញការងារលើសមរភូមិនានានៃវិស័យសុខាភិបាលដើម្បីព្យាបាលអ្នកជំងឺ។

លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានរំលឹកអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជាក្នុងវិស័យសុខាភិបាល ដែលកាន់តែមានអត្ថន័យថែមទៀតនៅក្នុងបរិបទបច្ចុប្បន្ននៃវិបត្តិកូវីដ១៩។ លោកឯកអគ្គរដ្ឋទូតបានកោតសរសើរគ្រូពេទ្យវ័យក្មេងខាងលើ ហើយបានថ្លែងអំណរគុណចំពោះដៃគូកម្ពុជា ដែលបានគាំទ្រដល់កិច្ចសហប្រតិបត្តិការនេះ។

សុខាភិបាលស្ថិតនៅក្នុងចំណោមវិស័យនានានៃភាពជាដៃគូដែលមានតាំងពីយូរលង់ណាស់មកហើយរវាងបារាំង និងកម្ពុជា ហើយក៏ជាវិស័យដ៏រស់រវើក និងសំខាន់បំផុតមួយផងដែរ។ ចាប់តាំងពីឆ្នាំ១៩៩៦មក និស្សិតកម្ពុជាផ្នែកវេជ្ជសាស្រ្ត និងឱសថសាស្រ្តជាង៩០០នាក់បានទៅបន្តការសិក្សានៅប្រទេសបារាំង ដើម្បីចាប់យកជំនាញវេជ្ជសាស្រ្ត ផ្សេងៗក្នុងក្របខ័ណ្ឌកម្មវិធី DFMS/A (សញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញ/វេជ្ជសាស្រ្តជាន់ខ្ពស់)។

ក្នុងចំណោម៤៤ប្រទេស កម្ពុជាស្ថិតក្នុងលំដាប់ទី៤នៃប្រទេសដែលបញ្ជូននិស្សិតទៅសិក្សាផ្នែកសុខាភិបាលនៅបារាំងច្រើនជាងគេ។
ក្រៅពីការបណ្តុះបណ្តាល ប្រទេសបារាំងក៏ផ្តល់ការគាំទ្រផងដែរដល់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា តាមរយៈការផ្តល់ជំនួយដល់គម្រោងនានា និងការបញ្ជូនមន្ត្រីជំនាញឱ្យមកបំពេញការងារនៅកម្ពុជា ដូចជាអ្នកជំនាញរបស់ ទីភ្នាក់ងារ ANRS (ទីភ្នាក់ងារជាតិបារាំងសម្រាប់ការស្រាវជ្រាវវិស័យសុខាភិបាល)។
ប្រទេសបារាំងក៏ជាអ្នកផ្តល់ជំនួយធំទី២ដល់មូលនិធិសាកលសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជាយ៉ាងហោចណាស់១០៨លានដុល្លារសម្រាប់ឆ្នាំ២០២១-២០២៣៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ